​មិន​ពាក់មួក​សុវត្ថិភាព បើក​ម៉ូតូ​ឡើង​ជែង​ប៉ះ​ដៃ​ម៉ូតូ​មួយទៀត​ដួល​របួសធ្ងន់​២​នាក់​

0


​បន្ទាយ​មាន​ជ័​យៈ ដោយសារតែ​មិន​ពាក់មួក​សុវត្ថិភាព និង​បើក​ជែង​ក្នុង​ល្បឿន​លឿន​យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់​បន្ទាប់ពី​បើក​ម៉ូតូ​ទៅ​ប៉ះ​និង​ដៃ​ម៉ូតូ​មួយទៀត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំនុច​ផ្លូវ​ចុះ​ភូមិ​គាប សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពី​យប់​ម៉ោង​៧ និង​១៥​នាទី​ថ្ងៃទី​១៧ វិច្ឆិកា ២០១៤ ។​
តាម​សាក្សី​ពី​កន្លែងកើតហេតុ​ក៏បាន​អោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា C125 ជិះ​គ្នា​២​នាក់​បាន​បើកបរ​ពី​កើ​តទៅ​លិច​លុះដល់​ចំនុចកើតហេតុ​ខាងលើ ក៏បាន​ទៅ​ប៉ះ​និង​ដៃ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក ហុងដា C125 ដូចគ្នា ដែល​បើក​ពី​ខាងមុខ​ក្នុងទិសដៅ​ស្របគ្នា​បណ្តាលអោយ​ដួល​ទាំងសងខាង ។ តែ​ក្នុង​ហេតុការណ៍​នេះ​អ្នកបើក​ម៉ូតូ​ឡើង​ជែង​រងរបួស​ធ្ងន់​ទាំង​២​នាក់ ដោយ​ម្នាក់​ដែលជា​អ្នកបើក​បាន​រងរបួស​ត្រង់​ក្បាល​និង​ហូរឈាម​យ៉ាងច្រើន​បណ្តាល​អោយ​សន្លប់ ឯ​អ្នកជិះ​ពីក្រោយ​បាន​រងរបួស​ត្រង់​ជើង​ស្តាំ​ង និង​ផុង​ចិញ្ចើម​ខាងឆ្វេង ។

ដោយឡែក​ម៉ូតូ​មួយគ្រឿង​ទៀត​ដែល​ជិះ​តែម្នាក់ឯង ក្រោយ​កើតហេតុ​ដួល​រងរបួស​ស្រាល​ក៏​លើក​ម៉ូតូ​បើក​ចេញទៅ​បាត់ ។​ក្រោយ​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​នគរបាល​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ទៅដល់​ហើយ​នាំយក​ជនរងគ្រោះ​ទាំងពី​ដែលមាន​ឈ្មោះ​រួន សារ៉ាត់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​សាលា​ក្រហម ជា​អ្នកបើកបរ​ម៉ូតូ​c125​ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​2F7647​និង​ឈ្មោះ​សៀង យ៉ស ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​សាលា​ក្រហម​ដូចគ្នា ដឹង​តាម​រថយន្ត​សង្គ្រោះ​ទៅកាន់​មន្ទីរពេទ្យ ។​
លោក សន គឹម​សូ​គ៌ នាយការិយាល័យ​នគរបាល​ចរាចរ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ចាក់​អោយដឹងថា មូលហេតុ​ដែលនាំអោយ​ជនរងគ្រោះ​រងរបួស​ធ្ងន់​ក្នុង​ហេតុការណ៍​នេះ គឺ​ដោយសារតែ​ជនរងគ្រោះ​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿង និង​មិន​ពាក់មួក​សុវត្ថិភាព ហើយក៍​ទៅ​ប៉ះ​និង​ដៃ​ម៉ូតូ​មួយគ្រឿង​ទៀត​៕​photo 1 photo 3 photo 4 photo 5