អាជីវករ​ក្នុង​ផ្សារ​បាន​លុង​ខេត្តរតនគិរី ចំនួន​៣០៨​នាក់​បាន​ផ្តិតមេដៃ​សុំ​អន្តរាគមន៍​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន

0

​រ នាតនគិរីៈយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សុំ​ឲ្យ​មានការ​ទប់ស្កាត់​ហាមឃាត់​លើ​ការសាងសង់​ផ្ទះល្វែង​ជួល លក់ បញ្ចាំ ផ្ទេរសិទ្ធិ ឫ​សង់​តូប ស្តង់ ធ្វើ​អាជីវកម្ម​ផ្សេងៗ​លើដី​ទំហំ​៥៤x១១០​ម៉ែត្រ ដែល​ស្ថិត​នៅជាប់​មុខ​ផ្សារ​បាន​លុង​នោះ​។ ​ ​ពាក្យស្នើសុំ​អន្តរាគមន៍​ចំនួន​០៣​ច្បាប់

កាលពី​ថ្ងៃទី​១០ ខែ​វិ​ច្ឆ​ការ ឆ្នាំ​២០១៤ កន្លងទៅនេះ បានដាក់​ជូន ទៅ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដាក់ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ប្រធានរដ្ឋសភា និង​ដាក់ជូន​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។01

ដែល​ពាក្យស្នើសុំ​អន្តរាគមន៍​ទាំងនេះ​ដោយ​លោក អុក សំអុល អភិបាលក្រុង​បាន​លុង បានប្រកាស​កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៤​កន្លងទៅនេះ​ថា លោក​មានបំណង​យក​ដី​៥៤x១១០​ម៉ែត្រ​ធ្វើជា​តូប និង​ស្តង់​ជូន​ដល់​អាជីវករ​ទាំងអស់​ក្រៅពី​បរិវេណ​ផ្សារ​។​​ ​02

សូម​រំលឹក​ដែលថា​ដី​ទំនេរ​នៅមុខ​ផ្សារ​ក្រុង​បាន​លុង​ទំហំ​៥៤x១១០​ម៉ែត្រ បានកើត​មានរឿង​រ៉ាវ​ប្តឹងតវ៉ា​ច្រើនលើកច្រើនសារ​ពី​អាជីវករ​រាប់រយ​នាក់​ម្តង​រួចទៅហើយ ដោយ​ស្នើអោយ​ទុក​ដី​នោះ​សំរាប់​ផលប្រយោជន៍​សាធារណៈ ជា​ចំណតរថយន្ត​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ហើយ​រក្សាទុក​នៅ​សោ​ភ័​ណ្ឌ​ភាព បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់​ជាពិសេស​សំរាប់​បញ្ជា​ស​គ្រោះថ្នាក់​អគ្គីភ័យ​ជាយថាហេតុ​។​​img295

​ដោយសារតែ​អាជ្ញាធរ​ខេត្តរតនគិរី​លើកសំណើរ​ធ្វើ​អនុ​ប​យោគ​ជាមួយនិង​ទីតាំង​ដី​២​កន្លែង​ផ្សេងទៀត​ទៅអោយ​ក្រុមហ៊ុន​តា​យ សេង វិនិយោគ​ធ្វើជា​ផ្ទះល្វែង​និង​ការសាងសង់​អគារ​រដ្ឋបាល​សាលាក្រុង​បាន​លុង និង​ការ​សាសង់​អគារ​សាលាស្រុក​ចំនួន​៨​ក្នុង​ខេត្តរតនគិរី​នេះ ហើយ​ត្រូវបាន​រាជរដ្ឋាភិបាល​ឯកភាព​និង​អនុញ្ញាតិ​អោយធ្វើ​ការដោះដូរ ប៉ុន្តែ​ដោយសារ​តែមាន​ការតវ៉ា​ពី​អាជីវករ​ទាំងនោះ​ទើប​សម្តេច​ហ៊ុន សែន បាន​ចំណា​ឯកភាព​អោយ​រក្សាទុក​ទីតាំង​នោះ​ដើម្បី​បំរើ​ផលប្រយោជន៍​សាធារណៈ​កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១០​កន្លងទៅ​។ ​img296

អភិបាលក្រុង​បាន​លុង លោក​អុក សំអុល នៅ​រសៀល​ថ្ងៃទី​១៧ ខែ​វិ​ច្ឆ​កា នេះ​បាន​មានប្រសាសន៍ថា​ទោះជា​យ៉ាងណាក៏ដោយ​ការរៀបចំ​របស់​ក្រុង ក៏​ត្រូវសុំ​គោលការណ៍​ពី​ថ្នាក់លើ​ដែរ ប៉ុន្តែ​ជា​គំនិត​របស់​ក្រុង​ត្រូវតែ​រៀបចំ ពីព្រោះ​ពាក់ព័ន្ធ​និង​របៀបរៀបរយ សន្តិសុខ សណ្តាប់ធ្នាប់ សោ​ភ័​ណ្ឌ​ភាព អនាម័យ ហើយ​ការរៀបចំ​នោះ​គឺ​ធ្វើ​ត្រឹមត្រូវ​តាម​និតិ​វិធី​ច្បាប់​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​មកទល់ពេលនេះ​គ្រាន់តែ​គំនិត​សាលាក្រុង​នោះទេ​មិនទាន់បាន​អនុវត្តន៍​ឡើយ​។img297

គេ​កំពុង​រងចាំ​មើលថា តើ​សាលាក្រុង​និង​មាន​វិធានការ​យ៉ាងណា ដើម្បី​មាន​ប្រសិទ្ធិភាព​ស្របតាម​ចំណា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នោះ​៕​ ​ ​ ​ ​ ​ ​ ​ ​