អាជ្ញាធរ ឃុំ ខ្វាវ ដឹកនាំ កម្លាំង ចម្រុះ ចុះពិនិត្យ និងបង្រ្កាប បទ ល្មើស ឈូសឆាយ ព្រៃឈើ ភ្នំ ខ្ទុំ

0

អ៊ុក ផ្លុង

សៀមរាប÷ លោក ឈាន ភាព ជំទប់ទី២ តំណាងឲ្យ មេឃុំ ខ្វាវ លោក ធិន ភី នៅព្រឹក ថ្ងៃ ច័ន្ទទី៧ ខែ មេសា ឆ្នាំ ២០២៥ បាន ដឹកនាំ កម្លាំង ចម្រុះ ចុះ ទៅ ពិនិត្យ និងបង្រ្កាប បទ ល្មើស ឈូសឆាយ ព្រៃភ្នំ ខ្ទុំ ស្ថិត នៅក្នុង ភូមិ ជ្រៃ ឃុំ ខ្វាវ ស្រុក ជីក្រែង ខេត្ត សៀមរាប។ ត្រង់ ចំណុច និយាមកា លេខ ០៤៤០៤០៣ , ១៤៨៦៤៤៧ ក្រោយ ពី បាន ទទួល សេចក្តីរាយការណ៍ ថាមានជន ខិលខូចលួច ឈូសឆាយ ព្រៃភ្នំ បន្ថែម។ សម៉ាសភាព ចូលរួម មាន÷ នាយ សង្កាត់រដ្ឋ បាល ព្រៃឈើ ខ្វាវ លោក ភោគ វីរៈ និងសហការី,នាយ សង្កាត់ រដ្ឋ បាល ព្រៃឈើកំពង់ ក្ដី លោក សាំង វង្ស សំំរិទ្ធ, នគរ បាល ប៉ុស្តិ៍ សង្កាត់ រដ្ឋ បាល ខ្វាវ មេភូមិ និងប្រជា ការពារ ភូមិ ភូមិ ជ្រៃ សរុប ៧នាក់ មធ្យោបាយ ធ្វើ ដំណើរ ដោយ ម៉ូតូម្នាក់ ១គ្រឿង។ ជា លទ្ធផល ក្រុម ប្រតិបត្តិការ ពិនិត្យ ជាក់ស្ដែង ឃើញថាពិតជាមាន ជនខិលខូច លួច ឈូសឆាយព្រៃភ្នំ បន្ថែម ថ្មី អស់ទំហំ ៦២៥២ម៉ែត្រការេ។

ទន្ទឹមនឹងនោះដែរ លោក រី មី ជាប្រជាពលរដ្ឋ បច្ចុប្បន្ន រស់នៅ ភូមិ ចុងស្ពាន ឃុំ ខ្វាវ ស្រុក ជីក្រែង បានអះអាង ប្រាប់ក្រុម ការងារថា មានគេប្រាប់ លោក ថា ជន សង្ស័យ ដែលបានឈូសឆាយ ព្រៃភ្នំ ចំណុច នេះ ឈ្មោះ មេត បច្ចុប្បន្ន ស្នាក់នៅ រោង ស្វាយចន្ទី ជើង ភ្នំខ្ទុំ ជិត កន្លែង កើត ហេតុ។ ពាក់ព័ន្ធ ករណី នេះ ជំទប់ទី២ ឃុំ ខ្វាវ បាន ប្រាប់ អ្នកសារព័ត៌មាន ថា រដ្ឋ បាលឃុំ នឹង រៀបចំ ដាំកូនឈើ ស្ដាឡើងវិញ ក្នុង គោល បំណង ថែ រក្សា ធនធានធម្មជាតិ និងលំនឹង អេកូឡូស៊ី រុក្ខជាតិចម្រុះ។ នាយ សង្កាត់ រដ្ឋ បាល ព្រៃឈើខ្វាវ លោក ភោគ វីរៈ ប្រាប់អ្នកសារព័ត៌មាន ថា លោក នឹង កសាង សំណុំ រឿង បញ្ជូន ជន សង្ស័យ ទៅតុលាការ ដើម្បី ឲ្យ តុលាការ ចាត់ការ តាម នីតិ វិធី ផ្លូវ ច្បាប់។