សៀមរាប:ដោយមានស្មារតីស្រលាញ់ជាតិ និងដើម្បីរួមចំណែកការពារជាតិមាតុភូមិ ក្នុងនាមជាតិខ្មែតែមួយនារសៀលថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប
បានកៀរកូរបងប្អូនប្រជាពលរដ្ឋខ្មែរ ឥស្លាម បាននាំគ្នាចូលរួមបរិច្ចាគគ្រឿងឧបភោគបរិភោគរួមនិងថវិកាដើម្បីយកទៅជូនដល់វិរៈកងទ័ពសមរភូមិជួរមុខ តាមព្រំដែនកម្ពុជា-ថៃដែលកំពុងការពារពីចោរឈ្លានពាន។
ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាបបានមានប្រសាសន៍ថា គ្រឿងឧបភោគបរិភោគរួមនិងថវិការដែលបងប្អូនខ្មែរ ឥស្លាមនាបានបរិច្ចាគនាពេលនេះគឺថ្នាក់ដឹកនាំសាសនាឥស្លាមនិងយកទៅប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាបដើម្បីធ្វើការចាត់ចែងបន្តដល់ជូនដល់វិរៈកងទ័ពសមរភូមិជួរមុខ តាមព្រំដែនកម្ពុជា-ថៃ និងចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានភៀសខ្លួនចាកចេញពីលំនៅឋានដោយសារការផ្ទុះសង្រ្គាមនៅព្រំដែនកម្ពុជាថៃ។
ឯកឧត្តម អែល សៀត ក៍បានថ្លែងនូវការកោតសរសើរចំពោះការលះបង់របស់កងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់នូវសេចក្ដីសុខរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដី ប្រឆាំងនឹងការឈ្លានពានពីសំណាក់កងទ័ពបរទេសមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានផ្ដល់សេចក្ដីសុខឱ្យប្រជាជន ប្រសិនបើគ្មានកងកម្លាំងប្រដាប់អាវុធឈរជើងដ៏អង់អាចប្រឆាំងនឹងជនឈ្លានពាន ច្បាស់ណាស់មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋនឹងមិនអាចអង្គុយធ្វើការស្រួលនោះទេ ហើយទាំងនេះ គឺជាទឹកចិត្ដមួយដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់មិនអាចបំភ្លេចបានឡើយ ។
ឯកឧត្តម អែល សៀត បានមានប្រសាសន៍ថាបញ្ជាក់ថា៖ «ក្នុងនាមទាំងអស់គ្នាជាថ្នាក់ដឹកនាំ សាសនាឥស្លាមខេត្តសៀមរាប និង បងប្អូនខ្មែរឥស្លាមទាំងអស់ សូមគោរពកោតសរសើរ និងដឹងគុណចំពោះវីរភាព និងការលះបង់របស់កងទ័ពជួរមុខក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ហើយយើងខ្ញុំឈរនៅពីក្រោយបងប្អូនជានិច្ច នៅក្នុងបុព្វហេតុជាតិដ៏ឧត្តុងឧត្តមនេះ ហើយបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស គឺនៅឈរពីក្រោយខ្នង លើកទឹកចិត្តនិងជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងជូនដល់បងប្អូនកងកម្លាំងនៅជួរមុខជានិច្ច ពោលគឺមិនឈរឱបដៃមើលពីការលំបាកណាមួយជាដាច់ខាត៕






































