​អារ​ធុងសាំង​ចំណុះ​២២០​លីត្រ​ផ្ទុះ​ដូច​គ្រាប់បែក​ព្រះសង្ឃ​១​អង្គ​របួស​ធ្ងន់ធ្ងរ ​និង​២​អង្គ​ទៀត​រងរបួស​ស្រាល​

0

​កំពង់ឆ្នាំង​៖​ព្រះសង្ឃ​១​អង្គ​បាន​រងរបួស​ធ្ងន់ធ្ងរ​ដាច់​សាច់​ដាច់​ស្បែក​បែក​ឆ្អឹង​ងោង​ត្រគាក​ពិបាក​
​ជួយសង្គ្រោះ និង​២​អង្គ​ទៀត​របួសស្រាល នៅក្នុង​ករណី​អារកាត់​ធុងសាំង​ចំណុះ​២២០​លីត្រ​ផ្ទុះ​​ដូច​គ្រាប់បែក​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៤​នៅក្នុង​វត្ត​អម្ព​វ​ន្ត័​ហៅ​វត្ត​ថ្មី ស្ថិតក្នុង​ភូមិ​កំពង់​បឹង ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង​។​10506964_1496768563930085_3894655829823801883_o - Copy
​ ​ព្រះសង្ឃ​គង់​ក្នុង​វត្ត​ថ្មី​ស្ថិតនៅក្នុង​ហេតុការណ៍​ខាងលើនេះ​ដែល​បាន​បញ្ជូន​ព្រះសង្ឃ​រងរបួស​ធ្ងន់​មក​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត បាន​មាន​សង្ឃដីកា​អោយដឹងថា​៖ មុនពេល​កើតហេតុ​លោកគ្រូ​ចៅអធិការ​វត្ត​ព្រះនាម អ៊ឹម សុជាតិ ព្រះជន្ម​៤៥​វស្សា បាន​យក​ធុងសាំង​ចំណុះ​២២០​លីត្រ​ដែល​លោក​អោយ​គណៈកម្មការ​វត្ត​ទិញ​មកពី​ក្រុង​កំពង់ឆ្នាំង​មក​អារកាត់​ជា​២​បំណង​ធ្វើជា​ធុង​ទុកដាក់​សំរាម​នៅក្នុង​វត្ត​។​DSC08603
​ក្នុងពេលនោះ​លោកគ្រូ​ចៅអធិការ​វត្ត​ផ្ទាល់​បាន​យក​ម៉ូ​ទ័​រកា​ត់​ដែក​មក​អារកាត់​ធុងសាំង​ផ្ទា​
​ល់​ព្រះ​ហ​ស្ថ​ព្រះអង្គ​ដោយ​មិនបាន​បើក​គំរប​ធុងសាំង​ខាងលើ​ឡើយ នៅពេល​អារ​ធុងសាំង​បាន​​តែ​បន្តិច​ក៏​ស្រាប់តែ​ធុងសាំង​នោះ​ផ្ទុះឡើង​យ៉ាងខ្លាំង​ដូច​គ្រាប់បែក បណ្តាលអោយ​សន្ទះ​ធុង​សាំ​​ង​ទាំងមូល​ខាងលើ​របើក​ឡើង​ហោះ​ទៅបុក​ចំ​ព្រះសង្ឃ​ព្រះនាម ហឹម ឆា​រ៉ា​ន់ ព្រះជន្ម​១២​វស្សា​ដែល​ឈរ​នៅ​ចម្ងាយ​៤​ម៉ែត្រ របួសធ្ងន់​ដាច់​ស្បែក​ដាច់​សាច់​និង​បែក​ឆ្អឹង​ងោង​ត្រគាត​ខាងឆ្វេង​​ជាប់​និង​សន្ទះ​ធុងសាំង ចំណែក​លោកគ្រូ​ចៅអធិការ​វត្ត និង​ព្រះសង្ឃ​ព្រះនាម លោក​ធឿន ព្រះជន្ម​១៧​វស្សា រងរបួស​ស្រាល​។​DSC08607
​ ​ក្រោយពេល​កើតហេតុ​ព្រះសង្ឃ​នៅក្នុង​វត្ត និង​ប្រជាពលរដ្ឋ​នៅក្បែរ​វត្ត​បាននាំគ្នា​ដឹកបញ្ជូន​ព្រះសង្ឃ​រងរបួស​ធ្ងន់​មកដល់​មន្ទីរពេទ្យ​ខេត្ត​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​យប់​។​ចំណែក​ព្រះសង្ឃ​រងរបួស​ស្រាល​ត្រូវបាន​ដឹកបញ្ជូន ទៅ​ព្យាបាល​របួស​នៅផ្ទះ​គ្រូពេទ្យ​ឯកជន​នៅក្នុង​ស្រុក​កំពង់លែង​។​DSC08611
​ ​ស្ត្រី​ឈ្មោះ ព្រីង សាន អាយុ​៤១​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជា​ម្តាយបង្កើត របស់​ព្រះសង្ឃ​រងរបួស​ធ្ងន់​បាន​និយាយ​អោយដឹងថា​៖​គាត់​ជា​ស្ត្រី​មេម៉ាយ ប្តី​បាន​ស្លាប់ចោល​ដោយសារ​មាន​ជម្ងឺ​គ្មាន​លុយ​ព្យាបាល គាត់​មានកូន​៣​នាក់ លោក​កូន​ដែល​របួសធ្ងន់​ខាងលើនេះ​ជា​កូន​ទី​២ លោក​បួស​បាន​២​វស្សា​ហើយ ដោយសារតែ​គាត់​ជា​ជនក្រីក្រ​ទើប​លោក​បួស​ដើ​​ម្បី​បាន​រៀនសូត្រ​ក្នុង​វត្ត ចំណែក​គាត់​សព្វថ្ងៃ​ប្រកបមុខរបរ​លក់ដូរ​នំនែក​បន្តិចបន្តួច​បាន​មួយថ្ងៃ​សំរាប់​ហូប​១​ថ្ងៃ​តែប៉ុណ្ណោះ ក្នុងពេល​កូន​របួសធ្ងន់​នេះ​គាត់​គ្មាន​លុយ​សំរាប់​ព្យាបាល​ទេ​។​
​ ​ក្រុមគ្រូពេទ្យ​បន្ទប់​វះ​នៃ​មន្ទីរពេទ្យ​ខេត្ត​បានអោយដឹងថា​៖​របួស​របស់​លោកសង្ឃ​តូច​នេះ​
​ធ្ងន់ធ្ងរ​មុខរបួស​គ្មាន​ស្បែក​ដេរ​ផ្ចិត​ឡើងវិញ​ទេ ឆ្អឹង​ងោង​ត្រគាក​បែកខ្ទេច គ្រូពេទ្យ​ខេត្ត​នឹង​ប​ញ្ជូ​​ន​លោក​ទៅកាន់​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​ជួយសង្គ្រោះ​ជា​បន្តទៀត​ព្រោះ​សភាព​របួស​ធ្ងន់ធ្ងរ​៕