ស្ត្រីជនជាតិបារាំងមួយរូបបាត់ខ្លួននៅចំណុចប្រាសាទតាសោម ខណៈពេលកំពុងរត់សមម៉ារ៉ាតុន

0

សៀមរាប៖ លោកហួត សុធី ស្នងការនគរបាលខេត្តសៀមរាបបានប្រាប់ នៅព្រឹកថ្ងៃអាទិត្យនេះថា ករណីបាត់ខ្លួនស្ត្រីជនបរទេសមួយរូបសមត្ថកិច្ចនគរបាលខេត្តសៀមរាប កំពុងធ្វើការស្រាវជ្រាវរហូតដល់ព្រឹកនេះនៅមិនទាន់ទទួលបានដំណឹងនៅឡើយ។

បើតាមអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប បានបញ្ជាក់ថា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២៥ វេលាពេលព្រឹកមិញនេះ មានភ្ញៀវជាជនបរទេសជនជាតិបារាំង ដូចរូបខាងក្រោមបានវង្វេងបែកពីក្រុម នៅត្រង់ចំណុចប្រាសាទតាសោម ខណៈពេលកំពុងរត់សម ម៉ារ៉ាតុន បើបងប្អូនបានឃើញសូមទាក់ទងមកកាន់អង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប តាមទូរស័ព្ទលេខ: ០១២ ៤០២៤ ២៤៕