កំពង់ធំ÷ លោក ផាង វី ប្រធានក្រុមការងារគណគណបក្សចុះមូលដ្ឋានឃុំទ្រា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានដឹកនាំក្រុមការងារជួប
សំណេះសំណាលជាមួយបងប្អូនពលករចំណាកស្រុកមកពីប្រទេសថៃចំនួន ១៣៦គ្រួសារ ស្មើនឹង៣២៨នាក់ ស្ថិតក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នេះ។
ក្នុងឱកាសនោះដែរលោកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធានក្រុមការងារចូលមូលដ្ឋានស្រុកស្ទោង ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាព និងជីវភាពពុកម៉ែបងប្អូនពលករដែលទើបធ្វើមាតុភូមិនិវត្តន៍មកដល់មូលដ្ឋានគ្រប់ៗគ្នា។
ក្នុងឱកាសនោះលោក ផាង វី និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រា បានជួបសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារ និងថវិកាជូនដល់បងប្អូនពលករចំណាកស្រុកត្រឡប់មកពីប្រទេសថៃ ចំនួន ១៣៦គ្រួសារ ស្មើនឹងចំនួន ៣២៨នាក់ ដោយក្នុង១គ្រួសារទទួលបាន÷ អង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា ២ម៉ឺនរៀលក្នុងមួយនាក់។ ជាមួយគ្នានោះដែរ ក្រុមការងារ ក៏បានប្រគេនបច្ច័យជូនព្រះចៅអធិការវត្តហប់ចំនួន៤០ម៉ឺនរៀល ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ ជំនួយការភូមិ និងប្រជាការពារចំនួន៧០នាក់ ក្នុង១នាក់ទទួលបានថវិកា២ម៉ឺនរៀល និងក្មេងៗចំនួន ១០២នាក់ ក្នុង១នាក់ទទួលបានថវិកា៥ពាន់រៀល សរុបថវិកាទាំងអស់ចំនួន១៩.៩៥៣.០០០រៀល៕






































