ក្រុងប៉ោយប៉ែត៖ពលរដ្ឋ២ភូមិ ជាង១០០គ្រួសារក្នុងចំណោម៧០០គ្រួសារ ផ្ទុះការតវ៉ាគំរាមបិទផ្លូវជាតិលេខ៥ទាំងព្រឹក ក្នុងគោលបំណងទាមទាអោយអាជ្ញាធរដោះស្រាយរឿងទឹកលិចភូមិ និងផលដំណាំស្រូវរបស់ពួកគាត់ ដែលមានរយះពេលជាង៦ឆ្នាំកន្លងទៅផុតទៅហើយនោះប៉ុន្តែត្រូវបានលោកចៅហ្វាយក្រុងប៉ោយប៉ែតចេញមុខដោះស្រាយបញ្ចប់បញ្ហាជូនជនរងគ្រោះប្រកបដោយជោគជ័យ ។សូមបញ្ជាក់ដែលថា ហេតុការផ្ទុះការតវ៉ានោះ គឺកើតមាននៅម៉ោង៨ ៣០នាទីព្រឹក ថ្ងៃទី១៨ ខែវិចិ្ចការ ឆ្នាំ២០១៤ នៅចំណុចលើស្ពានអូរខៃដនថ្មី និងភូមិអូរល្ហង់ ខណះដែលមានពលលរដ្ឋ២ភូមិ មកពីភូមិអូរល្ហង់ ឃុំទួលពង្រ ស្រុកម៉ាឡៃ និងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរួមគ្នាតវ៉ា សុំអោយអាជ្ញាធរជួយរកយុត្តិធម៏ជូនពួកគាត់ ដែលរងទុក្ខលំបាកអស់រយះពេល៦ឆ្នាំ ដោយសារតែក្រុមហ៊ុនផលិតទឹកស្អាតមួយនៅប៉ោយប៉ែត ជាអ្នកបង្កអោយពួកគាត់រងទុក្ខវេទនាជាច្រើនឆ្នាំ ដោយសារតែជំនន់ទឹកបានហៀរហូរលិចភូមិដ្ឋានរបស់ពួកគាត់រហូតមកដល់ពេលនេះ។
តំណាងប្រជាពលរដ្ឋម្នាក់ឈ្មោះញឹកសាលៀប ភេទប្រុស អាយុ៥៨ឆ្នាំ បានរៀបរាប់ប្រាប់ចៅហ្វាយក្រុងប៉ោយប៉ែតនៅកន្លែងកើតហេតុថា ពួកគាត់បានតវ៉ាជាង៦ឆ្នាំរួចមកហើយ ក្នុងនោះគឺមានៅហ្វាយខេត្តដោះដូរគ្នាអស់ចំនួន២នាក់នៅតែដោះស្រាយមិនចេញ តំណាងដ៏ដែលនោះបានបញ្ជាក់ទៀតថា ពួកគាត់ចង់បានតែភាពសុខស្រួលទាំងអស់គ្នា ទាំងខាងក្រុមហ៊ុនទាំងខាងជនរងគ្រោះ តំណាងដ៏ដែលនោះបានបន្តទៀតថា រឿងរ៉ាវរបស់ពួកគាត់កន្លងទៅនោះ គឺបង្កដល់ការខាតបង់ផលស្រូវ ជាងរាប់ពាន់ហិកតា ឯលំនៅដ្ឋានរបស់
ពលរដ្ឋវិញនោះ ជួបការលិចលង់ទាំងប្រាំងទាំងវស្សា ជនរងគ្រោះដ៏ដែលបានបន្តទៀតថា មិនដែលមានអស់លោកចៅហ្វាយស្រុក ក្រុង និងខេត្តណាមកចេញមុខដោះស្រាយជូនពួកគាត់នោះទេហើយខណះពេលនេះ ជម្រើសចុងក្រោយរបស់ពលរដ្ឋទាំងនោះ បានសម្រេចធ្វើការតវ៉ាបិទផ្លូវជាតិលេខ៥ ប៉ុន្តែសំណាងល្អមានលោកចៅហ្វាយក្រុងនិងតំណាងក្រុមហ៊ុនចេញមុខមកសុំចចារជាមួយប្រជាពលរដ្ឋ ដើម្បីរកដំណោះស្រាយឈ្នះៗទាំងអស់គ្នា ទើបពួកគាត់យល់ព្រមងាកមករកការចចារជាមួយអាជ្ញាធរតែម្តងទៅ។
លោកប៊ិនយយ តំណាងអោយក្រុមហ៊ុនទឹកស្អាតដែលទើបនិងមកកាន់ភារកិច្ចថ្មី បានបញ្ជាក់ប្រាប់ជនរងគ្រោះថា ការផ្គត់ផ្គង់ទឹករបស់ក្រុមហ៊ុនលោក គឺធ្វើតាមរដូវកាលមិនខុសពីកសិកធ្វើកាតបង្កបង្កើនផលតាមរដូវនោះទេ លោកបានបញ្ជាក់ទៀតថា ពីពេលនេះតទៅលោកនិងធ្វើការសម្រប់សម្រួលជាមួយពលរដ្ឋរងគ្រោះ ចាប់ពីពេលនេះតទៅ ដោយគ្មានអោយអ្នកណាម្នាក់បាត់បង់ផលប្រយោជន៏រាំងៗខ្លួននោះឡើយ លោកបានបន្តទៀតថា អ្វីដែលពលរដ្ឋសំណូមពរនោះ គឺលោកធ្វើជូនបានគ្រប់ពេលវេលាទាំងអស់ពីពេលនេះត៏ទៅ ប៉ុន្តែខាងលោកក៏សំណូមពរទៅពលរដ្ឋវិញដែរថា បើពលរដ្ឋមានបញ្ហាអ្វីកើតឡើងពាក់ពន្ធនិងក្រុមហ៊ុនរបស់លោកគឺសុំអោយតំណាងទើបរកជោគជ័យបានទាំងអស់គ្នាដោយឡែកលោកងោ ម៉េងជ្រួង អភិបាលក្រុងប៉ោយប៉ែតបានស្តីបន្ទោសទៅលើក្រុមហ៊ុនទឹកស្អាត់
នៅមុខមហាជនថា មិនគួរណាក្រុមហ៊ុននាំគ្នាធ្វើបែបនេះទៅលើប្រជាពលរដ្ឋនោះទេ ព្រោះអស់លោកខាងលើនោះ មានមេកើយបញ្ជាច្រើនពេកពេលអនុវត្តទៅ អ្នករងគ្រោះគឺពលរដ្ឋទាំងអស់ លោកងោ ម៉េងជ្រួងបានបន្តទៀតថា ចាប់ពីពេលនេះត៏ទៅទាំងក្រុមហ៊ុននិងប្រជាពលរដ្ឋរួមទាំងអាជ្ញាធរទៀតនោះ គឺគួរតែវិភាគសាគ្នាមុនធ្វើអ្វីមូយជះវាងកើតមានរឿងរ៉ាវដូចថ្ងៃនេះអឹចឹង ឥឡូវនេះរឿងត្រូវបញ្ចប់អស់ហើយ ហើយត្រូវចេះយោគយល់គ្នាទៅវិញទៅមក ដើម្បីផលប្រយោគជន៏រួមគ្នាអោយបានល្អពីពេលនេះត៏ទៅ ដោយឡែកប្រភពព័ត៏មានចុងក្រោយបានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៨ ខែឆ្នាំដ៏ដែលក៏មានពលរដ្ឋចំនួន២ក្រុម ផ្ទុះកាតវ៉ាបិទផ្លូវផងដែរ នៅចំកណ្តាលក្រុងប៉ោយប៉ែតតែម្តង ដែលក្នុងនោះ
មានក្រុមទី១ គឺពលរដ្ឋចំនួន៥០នាក់ តំណាងអោយពលរដ្ឋចំនួនជាង៥០០នាក់ ក្នុងភូមិបាលិលេយ្យ នាំគ្នាធ្វើកាតវ៉ាបិទផ្លូវសុំអោយក្រុមហ៊ុនដឹកជញ្ជូនដី ស្រោចទឹកលើផ្លូវដើម្បីបញ្ជះការហ៊ុយដីប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ ឯមួយក្រុមទៀតគឺពលរដ្ឋមានចំនួន៣០គ្រួសារតំណាងអោយ៧០គ្រួសារ នៅភូមិសាមគ្គីមានជ័យ បានលើកគ្នាទៅបើករបងដែលជនខិលខូចបានយកផ្លូវសាធារណះមកធ្វើជាកម្មសិទ្ធរបស់ខ្លូនហើយបិទផ្លូវដែលពួកគាត់ធ្វើដំណើរសព្វថ្ងៃនេះកាតវ៉ាទាំាង២ករណីខាងលើនោះ ត្រូវបានបញ្ចប់ទៅវិញដោយសារអាជ្ញាធរចេញមុខដោះស្រាយជាផ្លូវការជូនជនរងគ្រោះខាងលើនោះ ៕