មនុស្ស​ចំនួន​២២​នាក់​ត្រូ​បាន​មន្ត្រី​អភិរក្ស​ជីវៈចំរុះ​សីមា ធ្វើការ​ឃាត់​និង​ចាប់ខ្លួន​ពាក់​ពន្ធ​កាប់​ព្រៃឈើ​ខុសច្បាប់​

0

មណ្ឌលគិរីៈ០២​ថ្ងៃ​ជាប់​គ្នា​១៦ ១៧​ខែ វិច្ឆិការ ឆ្នាំ​២០១៤ ហើយ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ភូមិ ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ។​ តាម​ប្រភព​ព័​ត៍​មាន​ពី​មន្ត្រី សមត្ថកិច្ច​នៅ​ស្រុក​កែវ​សីមា បានអោយដឹងថា មនុស្ស​ដែល​មន្ត្រី​អភិរក្ស​ជី​វះ​ចំរុះ​ឃាត់ខ្លួន​និង​ចាប់បាន​នៅ​ចំណុច​ខាងលើ​២២​នាក់ ពីថ្ងៃ​ជាប់​គ្នា​គឺ​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ ត្រូវបាន​បញ្ជូន​មកកាន់​សាលាដំបូង​ខេត្ត​តែ​០៩​នាក់​ប៉ុណ្ណោះ គេ​ពុំទាន់​ដឹង​ច្បាស់​ថា​នៅសល់​១៣​នាក់​ទៀត​នោះ​ត្រូវ​ដោះលែង​ឬ​យ៉ាងណា​នោះឡើយ​។​10805386_658987457552563_1957866393_n
លោក ស៊ិន វណ្ណ​វុ​ឌ្ឍ​ន៍ អភិបាលស្រុក​កែវ​សីមា​បាន​ប្រាប់​អ្នកឆ្លើយឆ្លង​ព័​ត៍​មាន​យើង​ប្រចាំខេត្ត នា​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិការ ឆ្នាំ​២០១៤​នេះ​ថា ពិត​ជាមាន​មនុស្ស​ចំនួន ២២​នាក់​ត្រូ​ចាប់ខ្លួន​មែន​ពាក់​ព​ន្ធ័​ការកាប់​ព្រៃឈើ​ខុសច្បាប់​តែ​ការកសាង​សំណុំរឿង​បញ្ជូន​ឬ​យ៉ាងណា​លើ​មន្ត្រី​ជំនាញ ។​លោក រឿង សុផាត នាយផ្នែក​ស្រុក​កែវ​សីមា​បានអោយដឹងថា ពិត​ជាមាន​ចាប់ខ្លួន​មែន មនុស្ស​ទាំង​២២​នាក់​នោះ​ដោយ​មន្ត្រី​សហការ​ជាមួយ​សហគមន៍ ប៉ុន្តែ​ការឃាត់ ចាប់ខ្លួន​នោះ​មាន​រយះពេល​២​ថ្ងៃ​ជាប់​គ្នា​គឺ​នៅ​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ ចាប់បាន​ចំនួន​១៩​នាក់ រាត់​រួច​ម្នាក់ នៅសល់​១៨​នាក់ ថ្ងៃទី​១៧ ខែ វិច្ឆិកា ឆ្នាំ​២០១៤​ចាប់បាន​ចំនួន ០៤​នាក់​ទៀត ។10815865_658987404219235_2008980143_n

ទាកទង​ការបញ្ជូន​ខ្លួន​មនុស្ស​នួន​០៩​នាក់​នោះ​ពិតជា​បាន​បញ្ជូន​មែន នេះ​ចំពោះ​មនុស្ស​ឃាត់ ចាប់ខ្លួន​នៅ​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ រីឯ​៩​នាក់​ទៀត​មិនបាន​បញ្ជូនទៅ​តុលាការ​នោះ​គឺ​មិនបាន​កាប់​ព្រៃ ជាក់ស្តែង​គ្រាន់តែ​ទៅតាម​គេ​ទេ ។​ចំណែក​មនុស្ស​៤​នាក់​ដែល​ចាប់ខ្លួន​នៅ​ថ្ង​ទី ១៧ ខែ​ឺ​វិច្ឆិកា ឆ្នាំ​២០១៤​នេះ​បា​បញ្ជូន​មកដល់​ស្នាក់ការ​នៅ​ល្ងាច​ថ្ងៃទី ១៧​ហើយ​ជំនាញ​កំពុងធ្វើការ​សាកសួរ រួច​បញ្ជូន​មកកាន់​សាលាដំបូង​ខេត្ត​ទៀត ៕10815868_658987394219236_1674860975_n