9​​នគរបាល​បង្ក្រាប​គ្រឿង​ញៀន​ខេត្តបន្ទាយមានជ័យ​តាម​ចាប់​មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​បាន​៤​នាក់​បញ្ជូនទៅ​តុលាការ​9​​នគរបាល​បង្ក្រាប​គ្រឿង​ញៀន​ខេត្តបន្ទាយមានជ័យ​តាម​ចាប់​មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​បាន​៤​នាក់​បញ្ជូនទៅ​តុលាការ​

0

​ខេត្តបន្ទាយមានជ័យ​​ជនសង្ស័យ​ចំនួន​៤​នាក់​ត្រូវបាន​កម្លាំង​នគរបាល​បង្ក្រាប​គ្រឿងញៀន​ខេត្តបន្ទាយមានជ័យ​បើក​ប្រតិបត្តិការ​តាម​ចាប់​បានជា​បន្តបន្ទាប់​និង​ដកហូត​វត្ថុតាង​ជា​គ្រឿងញៀន​ព្រមទាំង​ម៉ូតូ​ផងដែរ​។​ហេតុការណ៍​ចុះបង្ក្រាប​គ្រឿងញៀន​នោះ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។ មន្ត្រី​នគ​បាល​បង្ក្រាប​គ្រឿងញៀន​image

ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ ខាងលើនេះ បានធ្វើ​ឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​សំណាក់ ស្នងការ​នគរបាល​ខេត្ត​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ធ្វើយ៉ាងណា​តាម​ចាប់​ជនសង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន យ៉ាងសកម្ម​ទាំងនេះ​ឲ្យ​អស់ ។

មន្ត្រីនគរបាល​ដដែល​បាន​បន្តទៀតថា ក្រោយ​ធ្វើការ ស្រាវជ្រាវ​តាម​ជំនាញ របស់ខ្លួន​កាល ពី រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ មេក្លោង​ខាង​ចែកចាយ​ថ្នាំញៀន​ម្នា​ក់មាន ឈ្មោះ រ៉ា ត្រូវបាន​ចាប់ខ្លួន និង​ដកហូត​ថ្នាំញៀន មួយចំនួន​។ ការសួរនាំ​ជនសង្ស័យ​រូបនេះ បាន​ឆ្លើយ​ប្រាប់​ពី​បក្ស​ពួកគេ​រួចហើយ​កម្លាំង​នគរបាល​តាម​ចាប់ ជនសង្ស័យ ម្នាក់ទៀត ដែល​ទទួល​ទិញ ថ្នាំញៀន​ពី​ឈ្មោះ រ៉ា និង ដកហូត​ថ្នាំញៀន​មួយចំនួន ព្រមទាំង ម៉ូតូ​មួយគ្រឿង​ផងដែរ​image (1)

ក្រោយ​ការសួរនាំ​ជនសង្ស័យ​រូបនេះ​បាន​ឆ្លើយ​សារភាព​ទៀតថា​ខ្លួន​នៅមាន​បក្សពួក​ទៀត​ទើប​កម្លាំង​នគរបាល​បាន​បន្ត​ស្រាវជ្រាវ​ហើយ​ឈានទៅដល់​ការចាប់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​ផ្សេងទៀត ដែល​បាន​ទិញ​ថ្នាំញៀន ពី​ជនសង្ស័យ​ខាងលើ​។ ដូច្នេះ​ជន សង្ស័យ​ចំនួន​៤​នាក់ ត្រូវបាន​កម្លាំង សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ដែលជា​ប់​ពាក់ព័ន្ធ​និង​សកម្មភាព​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ។image (2)

មន្ត្រីនគរបាល បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំងនេះ នៅពេល​ធ្វើតេស្ត ទឹក នោម​រួចមក បង្ហាញថា សុទ្ធ​តែមាន​សារ ធាតុ​ញៀន​ទាំងអស់ ។​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់ ស្ថិតក្រោម​ការសាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​លោក​អាត់ ខែម បាន​បញ្ជាក់ថា លោក​បាន​បញ្ជា ឲ្យ​កម្លាំង នគរបាល​ជំនាញ ការិយាល័យ ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​នគរបាល តាម​បណ្តា​ស្រុក​រួម សហការគ្នា បន្តទៀត​ដើម្បី​បើក​ការ ស្រាវជ្រាវ តាម​ចាប់​មុខសញ្ញា​ចែក​ចាញ និង​ប្រើប្រាស់ គ្រឿងញៀន​ឲ្យ​អស់ពី​ព្រោះ​បញ្ហា​គ្រឿងញៀន​នេះ វា​បានធ្វើ​ឲ្យ​ប៉ះពាល់ ដល់​សង្គម​យ៉ាងធ្ងន់ធ្ង​រ​និង​រីក​សាយភាយ​កាន់តែខ្លាំង​ឡើងៗ​៕