​ស្លាប់​ម្នាក់ រងរបួស​ធ្ងន់​២​នាក់ ដោយសារ​បុរស​ពិការ​ជើង​ទាំងសងខាង បើក​ម៉ូតូ​លឿន​ដូច​ហោះ ទៅបុក​ពេញទំហឹង​

0

​ ​បុរស​ពិការ​ជើង​ទាំងសងខាង បើក​ម៉ូតូ​ម៉ាក​ហុងដា សេ​125 ពណ៌​កណ្ដុរ​ប្រមេះ ពាក់​ផ្លាកលេខ ប​.6731.​ភ​.​ព​1 លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ លឿន​ដូច​ហោះ ក៏បាន​ជ្រុល​ចង្កូត​ទៅបុក លោកតា​ដើរ​ឆ្លងផ្លូវ បណ្ដាលឱ្យ​ស្លាប់​ម្នាក់ នឹងរង​របួសធ្ងន់​២​នាក់ ។​

​ ​ហេតុការណ៍​គ្រោះថ្នាក់ ចរាចរណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​លក់​សំបុត្រ​រថយន្ដក្រុង ក្រុមហ៊ុន​កា​ពី​តូ​ល ទល់មុខ​ភោជនីយដ្ឋាន ថ្មកែវ ស្ថិតក្នុង​ភូមិ​ពោធិ៍​តា​គួ​យ សង្កាត់​លលកស ក្រុង​-​ខេត្ដ​ពោធិ៍សាត់ ។​IMG_1622 (1)
​ ​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា បុរស​ពិការ​ជើង​ទាំងពីរ​នោះ​ឈ្មោះ មាន សឿ ហៅ ជឹ​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​អ្នករួមដំណើរ​ឈ្មោះ សៅ រ៉ាត់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​ដូចគ្នា អ្នក​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​-​សង្កាត់​រលាប ក្រុង​-​ខេត្ដ​ពោធិ៍សាត់ អ្នក​ទាំងពីរ​របួសធ្ងន់​ដូចគ្នា ។ ​IMG_1623

​ប្រភព​បន្ដទៀតថា គេ​ឃើញ​អ្នក​ទាំងពីរ ជិះ​ម៉ូតូ​ជាមួយគ្នា​យ៉ាង​លឿន ទំនង​ដូចជា​ស្រវឹង​ខ្លាំង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ជ្រុល​ចង្កូត​ទៅបុក​លោកតា កំពុង​ដើរ​ឆ្លងផ្លូវ​ពេញទំហឹង ត្រូវគេ​ឌុប​តាម​ម៉ូតូ យកទៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ​ភ្លាមៗ តែ​ត្រូវបាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​ផងដែរ ។​​IMG_1625

​លោកតា​ដែល​បាន​ស្លាប់ មានឈ្មោះ តាំង ឆែ អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ។ ​ក្រោយពេល​កើតហេតុ ត្រូវ​នគរបាល​ក្រុង​ពោធិ៍សាត់ ចុះមក​ធ្វើការ​វាស់វែង និង​បាន​យក​ម៉ូតូ ទៅ​រក្សាទុក រងចាំ​ការដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់ ៕IMG_1623