​ក្រុមចោរប្លន់​ប្រដាប់អាវុធ​១​ក្រុម​ប្លន់​ម៉ូតូ​សេ​១២៥​បានសម្រេច​គេចខ្លួនបាត់​គេច​ខ្លូន​បាត់​ដោយ​សុវត្ថិភាព​

0

​ក្រុមចោរប្លន់​១​ក្រុម ប្រដាប់អាវុធ​ដោយ​កាំភ្លើង និង​ដាវ​សាំ​មួយ​រ៉ៃ បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់ យក​ម៉ូតូ​សេ​១២៥ ពី​បុរស​ម្នាក់ ហើយ​គេចខ្លួនបាត់​ដោយ​សុ​វត្តិភាព កាលពី​វេលា​ម៉ោង​២​និង​១០​នាទី រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​១៩ ខែ​វិច្ចិការ ឆ្នាំ​២០១៤ នៅ​ចំណុច​លក​ល​វិទ្យាល័យ​IIC តាម​

បណ្តោយ​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​​ ​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ដា ភេទ​ប្រុស​អាយុ​ប្រហែលជា​២៧​ឆ្នាំ ស្នាក់នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ មុខរប​ជា​អ្នករត់ម៉ូតូឌុប ។​​1

​យោងតាម​សំដី​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រួប​គេ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥ សេរី​ឆ្នាំ​២០១៣​ឡើង​តែម​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BT-3136 បាន​ទៅយក​ម៉ូយ​នៅ​ភោ​ជនី​ដ្ឋា​ន​នៅ​ម្តុំ​វង់​មួល​ព្រះ​នរាយ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុង​បំណង​ឌុប​ទៅផ្ទះ​ខណៈ​ជិះ​មកដល់​ចំណុច​មុខ​សកល​វិទ្យាល័យ​IIC ស្រាប់តែ​លិចមុខ​ជនសង្ស័យ​មួយក្រុម មាន​គ្នា​ជិត​១០​នាក់ ជិះ​ម៉ូតូ​៤​គ្រឿង ប្រដាប់​ដោយ​កាំភ្លើង​៣​ដើម​និង​ដាវ​សាំ​ម៉ូ​រៃ បាន​ជិះ​មក​គា​ឲ្យ​ឈប់​ហើយ​បាន​ដក​ដាវ​សាំ​ម៉ូ​រៃ មក​ភ្ជង់​គំរាម​មិន​ឲ្យ​ស្រែក​និង​ឲ្យ​ចេញពី​ម៉ូតូ​។​4

ពេលនោះ​ជនរងគ្រោះ​ឈ្មោះ​ដា បំរុង​និង​តដៃ ស្រាប់​តែមាន​ជនសង្ស័យ​៣​នាក់​ទៀត​បាន​ដក​កាំភ្លើង​ពី​ច​ង្កោះ ភ្ជង់​ទៅលើ​ជនរងគ្រោះ​ទៀត ធ្វើ​ឲ្យ​ជនរងគ្រោះ​ភ័យ​ពេក ក៏​ប្រគល​ម៉ូតូ​ឲ្យ​ជនសង្ស័យ​តែម្តង​ហើយ​ជិះ​គេចខ្លួនបាត់​ស្រមោល​ឈឺ​ង​។​​2

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បាន​រត់​មកប្តឹង​នៅ​សា​លាស​ង្តា​ត់ ចាក់អង្រែ​ក្រោម ដើម្បី​ងាយស្រួល​សមត្ថកិច្ច កំណត់​មុខសញ្ញា​តាម​ចាប់​ជន​ល្មើ​ទាំងនោះ យកមក​ផ្តន់ទាទោស​តាមផ្លូវ​ចាប់ ៕3