កំពង់ធំ÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងព្រះមន្ត្រីសង្ឃស្រុកស្ទោង ព្រមទាំងសហការីនិង លោក ហ៊ាង លីហាក់ គណៈកម្មការសមាគមមិត្តភាពសារព័ត៌មានអាស៊ាន អញ្ជើញនិមន្តប្រគល់ម៉ូតូ៣គ្រឿងជូនវីរៈកងទ័ពជួរមុខ និងចូលរួមរំលែកមរណៈទុក្ខ វីរៈកងទ័ពជួរមុខ
កាលពីរសៀលថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៥។
លោកបានបន្ថែមថា ក្នុងនាមរដ្ឋបាលស្រុកស្ទោង និងក្នុងនាមសមរភូមិក្រោយ លោកតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខមាលភាព លើកកម្ពស់ស្មារតីជាតិនិយមដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបជាពិសេសនៅក្នុងស្រុកស្ទោង ត្រូវរួបរួមសហការសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារបូរណភាពទឹកដីជាពិសេសគាំទ្រ និងលើកទឹកចិត្តវីរៈកងទ័ពជួរមុខគ្រប់ពេលវេលានិងគ្រប់សមរភូមិ។
លោកសង្កត់ធ្ងន់ថា ថ្វីដ្បិតពេលនេះម៉ូតូមានចំនួនតិចក្តីក៏ប៉ុន្តែនេះគឺជាស្មារតីរួបរួមសហការគ្នារវាងរដ្ឋបាលស្រុស្ទោង ព្រមទាំងព្រះមន្ត្រីសង្ឃ និងសប្បុរសជនជិតឆ្ងាយដែលបានសហការគ្នាដើម្បីលើកកម្ពស់សុខុមាលភាព សម្រាលការលំបាកកងទ័ព និង ប្រសិទ្ធភាពការងារនៅក្នុងអង្គភាពផងដែរ។
លើសពីនេះលោកអភិបាលស្រុកស្ទោង និងវីរៈកងទ័ពយើងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់និងព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គ និងសប្បុរសជនដែលបានចូលរួមសហការឧបត្ថម្ភម៉ូតូជូនវីរ:យុទ្ធជននៅក្នុងឱកាសនេះ ដែលជាគុណតម្លៃមិនអាចកាត់ថ្លៃបានជាពិសេសនិងជួយសម្រាលការងារព្រមទាំងប្រសិទ្ធភាព ការងាប្រើប្រាស់រួមនៅក្នុងអង្គភាពឱ្យកាន់តែប្រសើរឡើងគ្រប់កាល:ទែស:។
សូមបញ្ជាក់ថា លោកអភិបាលស្រុកស្ទោង បានចែកម៉ូតូ៣គ្រឿង ជូនដល់វីរៈកងទ័ពយើង៣នាក់មានឈ្មោះ÷ ១ – វិរ:សេនីត្រី ប៉ាល់ មឿន នាយរងការិយាល័យអភិវឌ្ឍន៍កងពលតូចអន្តរាគមន៍លេខ៩
។ ២ -អនុសេនីទោ តុង ជា មេបញ្ជាការងអនុសេនាធំទី៣វិរ:សេនាតូច៣៨៤ ឈជេីងនៅកងពលលេខ៨។ ៣ -ពលបាលឯក កាក់ ធា យុទ្ធជននៅតំបន់មុំ៣ ហើយលោកអភិបាលស្រុកស្ទោង បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយវីរៈយុទ្ធជន កង ធា ដែលម្ដាយរបស់លោកបានទទួលមរណភាពកាលពីម្សិលមិញនិងបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំនួនព្រមទាំងថវិកា១លាន៣៨ម៉ឺនរៀលផងដែរ៕





































