ឧត្ដរមានជ័យ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ កម្លាំងជំនាញផ្នែកអត្ដសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលក្រុង/ស្រុក បន្ដធ្វើអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់
ប្រជាពលរដ្ឋក្នុងមូលដ្ឋាន រៀងរាល់ម៉ោងធ្វើការ នៅតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៥។
សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិសាស្រ្ដខេត្ដឧត្ដរមានជ័យ ដែលមានអត្ដសញ្ញាណប័ណ្ណហួសសុពលភាព សូមបងប្អូនមកថតធ្វើថ្មីបន្ដសុពលភាព នៅតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង/ស្រុក ដើម្បីងាយស្រួលក្នុងការងារចាំបាច់ផ្សេងៗនាថ្ងៃខាងមុខ៕ដោយ៖ភ្នំដងរ៉ែក





































