បុរស​វ័យ​៥៣​ឆ្នាំ​ម្នាក់ តូចចិត្ត​មាន​ជម្ងឺ​ប្រចាំកាយ ចង​.​ក បានសម្រេច ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី ខណ្ឌទួលគោក​

0


​ ​បុរស​វ័យ​៥៣​ឆ្នាំ​ម្នាក់ បានសម្រេច​ចិ​ត្ដ​ចងក​សម្លាប់​ខ្លួនឯង ព្រោះ​តូច​ចិត​នឹង​ជំងឺ​ប្រចាំកាយ ដោយ​យក​ខ្សែ​អង្រឹង​ថ្ពក់​នឹង​ធ្នឹម​ដែក ផ្ទះ​ជាន់​ទី​២​របស់គាត់ បណ្ដាលឱ្យ​ស្លាប់ ភ្លាមៗ កាលពី​វេលា​ម៉ោង ១២ និង​២០​ថ្ងៃត្រង់ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅផ្ទះ​លេខ​99A ផ្លូវ​លេខ​២០៤

សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។​​ ​សាកសព​ត្រូវបាន​ស្គាល់ឈ្មោះ តែ ហុង​ឆៃ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​អាជីវករ​ធ្វើ​សាប៊ូ លក់ ស្នាក់នៅ​ទីតាំង​កើត ហេតុ​ខាងលើ ។​​ ​4

តាម​ប្រភពព័ត៌មាន​ពី​សាក្សី​នៅ កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​កូនប្រុស​របស់​ជនរងគ្រោះ​បាន​រត់​ចេញមកក្រៅ​ផ្ទះ និង ស្រែក​ឆោឡោ​ឱ្យ​អ្នកជិតខាង​ជួយ​ដោយ និយាយថា ឪពុក​របស់ខ្លួន​បាន​ចងក សម្លាប់ខ្លួន ពេលនោះ​អ្នកជិតខាង​ក៏​ដូច ជា​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​បាន រត់ឡើង​ទៅលើ​ជាន់​ទី​២ ដែល​ជនរងគ្រោះ ចងក​សម្លាប់ខ្លួន​នោះ ដោយ​នាំគ្នា កាត់​ខ្សែ​អង្រឹង​ដែល​ថ្ពក់​ជាប់​នឹង​ក​ដើម្បី ទម្លាក់​ជនរងគ្រោះ​ចុះ​យកមក​សង្គ្រោះ​តែ​អកុសល​ជនរងគ្រោះ​បាន​ដាច់ ខ្យល់​ស្លាប់​ទៅហើយ ។​3

​បើតាម​ប្រភពព័ត៌មាន ពី​ក្រុមគ្រួសារ​ជនរងគ្រោះ បាន​រៀបរាប់​សមត្ថកិច្ច​ឱ្យដឹងថា ជនរងគ្រោះ​គាត់​មាន​ជំងឺ​ប្រចាំ កាយ​(​ជំងឺស្ដ្រេស​) ហើយ​នៅ​ថ្ងៃ​កើត ហេតុ គឺ​កូនប្រុស​របស់​ជនរងគ្រោះ​បាន ត្រឡប់​មកពី​សាលារៀន​វិញ​ក៏​ដើររក ឪពុក​របស់ខ្លួន​នៅក្នុង​ផ្ទះ​ហើយក៏​បាន​ឡើង ទៅលើផ្ទះ​ជាន់​ទី​២​ក៏​ឃើញ​ឪពុក​ចងក សម្លាប់ខ្លួន​បាត់ទៅហើយ​ភ្លាមនោះ​កូន ប្រុស​បាន​រត់​ចុះមក​ក្រោម​ស្រែកហៅ ឱ្យគេ​ជួយ​ផងដែរ ប៉ុន្ដែ​គួរឱ្យ​ស្ដាយ​ឪពុក របស់ខ្លួន​បាន​ស្លាប់​បាត់ទៅហើយ ។​​2

​ក្រោយ​កើតហេតុ​ក្រុមគ្រួសារ​សាច់ ញាតិ​និង​សមត្ថកិច្ច​បាន​ចុះមក​ដល់ទី​តាំង កើតហេតុ​ខាងលើ​និង​បាន​ត្រួតពិនិត្យ​ទីតាំង​កើតហេតុ​ទើប​ដឹងថា ជនរងគ្រោះ ពិតជា​ធ្វើ​អត្ដ​ឃាត​ដោយ​ខ្លួនឯង​ពិតមែន​។ បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន ក្រុមគ្រួសារ​ចាត់ចែង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕1