អភិបាលស្រុកស្ទោង អំពាវនាវពលរដ្ឋមូលដ្ឋានចូលរួមដាំដើមឈើដើម្បីសោភ័ណភាព បរិស្ថាននិងឆ្លើយតបកំណើនបរិយាកាសសកល

0

កំពង់ធំ÷ អភិបាលស្រុកស្ទោងអំពាវនាវពលរដ្ឋមូលដ្ឋានចូលរួមដាំដើមឈើដើម្បីសោភ័ណភាព បរិស្ថាននិងឆ្លើយតបកំណើនបរិយាកាសសកល លោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវដូច្នេះនៅក្នុងឱកាសដែលលោក សហការី កងកម្លាំងទាំងបី និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានអញ្ជើញដាំកូនឈើក្ងោក កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នៅស្រុកស្ទោង។

លោកបានបន្ថែមថាក្រោយពីដាំដើមឈើរួចរាល់ជាស្ថាពរវាគឺជាផ្នែកមួយបន្ថែមទៀត ក្នុងការលើកកម្ពស់សោភ័ណភាពស្រុកស្ទោង និងចូលរួមទាក់ទាញភ្ញៀវទេសចរ ព្រមទាំងលើកកម្ពស់ខឿនសេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចជាតិមួយផ្នែកផងដែរ ហើយប្រជាពលរដ្ឋអាចដាំដើមឈើ តាមភូមិឋានរបស់ខ្លួនជាលក្ខណៈគ្រួសារ ជាឈឺហូបផ្លែ ជាឈើយកម្លប់ ឈើប្រណីតជាដើម និងនៅតាមទីសាធារណៈនានា ក៏ដូចជាសាលារៀន.ឬវត្តអារាម និងទីទួលបុរាណដ្ឋានផ្សេងៗផងដែរ។

ទន្ទឹមនឹងនេះលោក សាយ គឹមឡម បានគោរពថ្លែងអំណរគុណយ៉ាងជ្រៅជ្រៅបំផុតដល់ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ដែលបាននិងតែងតែណែនាំចង្អុលបង្ហាញលើការលើកកម្ពស់ ការអភិវឌ្ឍស្រុកស្ទោងទាំងមូលក៏ដូចជាការរៀបចំសោភ័ណភាព បរិស្ថាន ជាពិសេសការដាក់បំពាក់សូឡាបំភ្លឺផ្លូវ និងដាំដើមក្ងោកជាច្រើនពាន់ដើមយ៉ាងស្រស់បំព្រងនៅតាមដងផ្លូវជាតិលេខ៦ ដែលជាផ្លូវដ៏សំខាន់មួយសម្រាប់ភ្ជាប់ពីទីរួមខេត្តកំពង់ធំទៅសៀមរាប ហើយជាផ្លូវសេដ្ឋកិច្ចនិងទេសចរណ៍ដ៏សំខាន់។

សូមបញ្ជាក់ថា ការដាំដើមក្ងោកនៅព្រឹកនេះមានចម្ងាយប្រវែងជាង៤គីឡូម៉ែត្រតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្តឃុំកំពង់ចិនជើង ដែលជារួមស្រុកស្ទោសនឹងគ្រោងដាំដើមក្ងោកលាតសន្ធឹងលើផ្លូវជាតិលេខ ៦ប្រវែងជិត ៤០គីឡូម៉ែត្រ ពីព្រំប្រទល់ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំរហូតដល់ព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប។