មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានរៀបចំធ្វើវេទិកាអប់រំផ្សព្វផ្សាយស្តីពីយេនឌ័រ សុខភាពភ្នែក និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ដោយឥតគិតថ្លៃ

0

(កំពង់ធំ)៖ លោកស្រី ស៊ូ ផារិន អនុប្រធានមន្ទីរកិច្ចការនារីកំពង់ធំ លោកស្រី អ៊ឹម សុខវីន អភិបាលរងស្រុកតំាងគោក អញ្ចើញជាអធិតីភាពក្នុងវេទិកាអប់រំផ្សព្វផ្សាយស្តីពីយេនឌ័រ សុខភាពភ្នែក និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ដោយឥតគិតថ្លៃ ដែលរៀបចំដោយមន្ទីរកិច្ចការនារីខេត្តកំពង់ធំ នៅក្នុងឃុំពង្រ ស្រុកតំាងគោក ខេត្តកំពង់ធំ នាថ្ងៃទី២១ ខែសីហា ឆ្នំា២០២៥។

ក្នុងឱកាសនោះលោកស្រី ស៊ូ ផារិន បានលើកឡើងថា មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយនាយកដ្ឋានស្រ្តីនិងសុខភាព នៃក្រសួងកិច្ចការនារី មន្ទីរសុខាភិបាលខេត្តអជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ មណ្ឌលសុខភាព ក្រោមការឧបត្ថម្ភគំាទ្រពីអង្គការមូលនិធិហ្វ្រេដហូឡូ បានរៀបចំវេទិការអប់រំផ្សព្វផ្សាយស្តីពីយេនឌ័រ សុខភាពភ្នែក ការពិនិត្យនិងព្យាបាលភ្នែក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងសហគមន៍ នៅក្នុងវត្តគហនគរ ភូមិត្រដក់ពង ឃុំពង្រ ស្រុកតំងគោក ខេត្តកំពង់ធំ នេះ ក្នុងគោលបំណង ផ្តល់ចំណេះដឹង ស្តីពីយេនឌ័រនិងសុខភាពភ្នែក ដល់ប្រជាពលរដ្ឋនៅសហគមន៍។

លោកស្រីបានបន្តថា វេទិកាថ្ងៃនេះល្អណាស់ ដែលមានសកម្មភាពពិនិត្យ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅនិងសហគមន៍ រាជរដ្ឋាភិបាល តែងតែខិតខំយកចិត្តទុកដាក់គិតគូដល់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាការលំបាកផ្សេងៗ ក៏ដូចជាយល់ដឹងពីផ្នត់គំនិតយេនឌ័រ តួនាទីបុរស និងស្រ្តី នៅក្នុងសង្គមបច្ចុប្បន្ន ក៍មានស្រីមានតួនាទីនៅក្នុងជួររដ្ឋាភិបាល តំាងពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ ដូចនៅទីនេះស្រាប់ ក៏មានអភិបាលរងស្រុកជាស្រ្តី ដូចបុរសដែរ។

ជាចុងក្រោយលោកស្រីបន្ថែមថា ចំពោះការពិនិត្យភ្នែកមានសារះសំខាន់ណាស់ ដើម្បីអោយយើងដឹងពីបញ្ហាជំងឺបាយភ្នែក ជំងឺកន្ទុយថ្លែន និងជំងឺភែ្នកក្រហម ជំងឺកំហុសកំណុំ ជំងឺទឹកដក់ក្នុងភ្នែក និងជំងឺរលាកផ្សេងទៀត ដែលបង្ករមកពីមេរោគ យើងបានពិនិត្យ និងព្យាបាលអោយទាន់ពេលវេលា ដូចនេះយើងត្រូវយកចិត្តទុកដាក់ថែទំាសុខភាពភ្នែក បើមានបញ្ហាត្រូវទៅជួបគ្រូពេទ្យដែលមានជំនាញថែទំាភ្នែក។