របាំងថ្មចែកទ្រូវផ្លូវ ចំនួន៤ផ្ទាំង ត្រូវរងការខូចខាត ដាច់ចេញពីគ្នា បន្ទាប់ពីមាននារីម្នាក់បើករថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា រួមដំណើរជាមួយមនុស្សប្រុសស្រីជាច្រើននាកផ្សេងទៀត បានបើកបុកពេញ ទហឹងនៅចំណុចស្តុបផ្សារអូរឬស្សី ស្ថិតបណ្តោយផ្លូវលេខ១៨២ ក្នុងសង្កាត់អូរឬស្សីទី១ ខណ្ឌ
៧មករា កាលពីវេលាម៉ោង ២៣ និង ០០នាទីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ។
យោងតាមប្រភពព័ត៌មាន ពីសាក្សីដែលបានឃើញហេតុការណ៍ បានអោយដឹងថា នៅមុនពេលកើតហេតុ គេសង្គេតឃើញ នារីរូបស្រស់ម្នាក់វ័យប្រមាណ២៥ឆ្នាំ បើករថយន្តមួយគ្រឿងម៉ាកកាមរីកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2G-7064 រួចដំណើរជាមួយមនុស្សប្រុសស្រីជាច្រើនាក់ផ្សេងទៀត បើកបរធ្វើដំណើរតាម បណ្តោយផ្លូវលេខ ១៨២
ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុដែល ជាចំណុចផ្លូវកោងផង នោះ ស្រាប់តែជ្រុលល្បឿនរេចង្កូតបុករះ របាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលអោយ របាំងថ្មចំនួន ៤ផ្ទាំងត្រូវរងការខូចខាតដាច់ចេញពីគ្នា ចំណែករថយន្តបង្កត្រូវរងការខូចខាតផ្នែកខាងមុខយ៉ាង ដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយជំនាញ ចុះធ្វើការអន្តរាគមន៍វាស់វែង ស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រងចាំដោះស្រាយ តាមផ្លូវច្បាប់។សូមបញ្ជាក់ផងដែរ ចំពោះករណីខាងលើនេះ គឺបង្កឡើងដោយសារ នារីវ័យក្មេងខាងលើបើកបរខ្វះការ ប្រុងប្រយ័ត្នខ្ពស់ ជាពិសេសពេលបើកបរដល់ចំណុចផ្លូវកែង និង បើកហួសល្បឿនកំណត់ ទើបបណ្តាលអោយ មានរឿងហេតុដូចនេះកើតឡើងតែម្តងទៅ ៕