ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព កម្លាំងនគរបាលប៉ុស្តិផ្សារដើមថ្កូវ បានចុះឆែកឆេរទីកត់កន្ទុយលេខមួយកន្លែងស្ថិតនៅ ភូមិ២ ក្រុម ១២ បន្ទប់ជួលលេខ ៤ សង្កាត់ផ្សារយដើមថ្កូវ ខណ្ឌចំការមន កាលពីវេលាម៉ោង ១នឹង ៣០ នាទីរសៀលថ្ងៃទី ១៨ ខែវិចិ្ចកា
ឆ្នាំ ២០១៤ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួននារីវ័យក្មេង ចំនួន ២ នាក់ ពាក់ព័ន្ធនឹងការលេងល្បែងកត់កន្ទួយលេខ ដ៏ធំ នឹងដុះស្លែយូរណាស់មកហើយ ដោយក្នុង១ថ្ងៃកត់បានរាប់លានរៀល ទើបមកដល់រសៀលថ្ងៃនេះ ក៏ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ។
នារី២នាក់ដែលឃាត់ខ្លួន ខាងលើមានទី១ ឈ្មោះ ផាន់ ស្រីពៅ ភេទស្រី អាយុ ១៩ ឆ្នាំ នឹងទី២ អ៊ឹម ចាន់រី ភេទស្រី អាយុ ២២ ឆ្នាំ សមត្ថកិច្ចមូលដ្ឋានដែលដឹកនាំដោយលោក នាយប៉ុស្តិ៍ផ្សារដើមថ្កូវ ចុះប្រតិបតិ្តការណ៍ ឆែកឆេរតាមសំណើររបស់ប្រជាពលរដ្ឋទើបប្រទះឃើញ ជាក់ស្តែងនារី ២នាក់កំពុងពួនសម្ងំ ដាក់តុ កត់កន្ទុយលេខ ខ្នាតធំ នឹងមានសម្ភារ សម្រាប់កត់កន្ទុយលេខជាច្រើន ទៀតនៅក្នុងបន្ទប់ ។
លោកនាយប៉ុស្តិ៍ បានបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការខាងលើនារីម្នាក់ឈ្មោះ ផាន ស្រីពៅ ត្រូវជាកូន នឹងម្តាយ បានស្រែកជេរប្រមាថសមត្ថកិច្ចខ្លាំង ៗ នឹងវាយទៅលើសមត្ថកិច្ចបង្កការភ្ញាក់ផ្អើលពេញទីតាំងកើតហេតុ ។
ដោយសារទាំងវត្ថុតាំង នឹងសកម្មភាពផ្ទាល់បែបនោះ លោកនាយប៉ុស្តិបានសម្រេចនាំខ្លួននារីវ័យក្មេង រូបស្រល់ទាំង២នាក់យកមកកាន់ទីស្នាក់ការនគរ បាលប៉ុស្តិផ្សារដើមថ្កូវ ដើម្បីបន្តការសាកសួរជុំវិញការបោះទីតាំងលាក់កត់កន្ទុយលេខខុស ច្បាប់ ។
គួរបញ្ជាក់ថា ការបង្ក្រាប់ទីតាំងខាងលើនេះមត្ថកិច្ចរកឃើញវត្ថុតាង ដូចជា កាតុងកត់លេខចូលហើយចំនួន ១១ កាតុង ក្រដាសចេញលទ្ធផលឆ្នោត ០២ ដុំ ត្រាចុះថ្ងៃខែឆ្នាំ ចំនួន ០២ លុយខ្មែរ ៥០មឺុនរៀល លុយដុល្លារ ១៥ ដុល្លារ ។ សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា នារី២នាក់ត្រូវបញ្ជូនអធិការខណ្ឌចំការមន ដើម្បីអប់រំ នឹងណែនាំ កុំអោយបើកអាជីវកម្មល្បែងសីុសងបែបនេះ ទៀត ព្រោះ វាខុសពីច្បាប់ នឹងធ្វើការផាកពិន័យតាមការកំណត់ ៕