ដំរី “ឡាក់គី” បានស្លាប់ដោយសារជំងឺ ក្នុងអាយុ ២៦ឆ្នាំ នៅសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ !

0

ខេត្តតាកែវ៖ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ បានប្រកាសពីដំណឹងដ៏ក្រៀមក្រំ អំពីការស្លាប់ដំរីញីជាទីស្រឡាញ់ឈ្មោះ «ឡាក់គី» នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីធ្លាក់ខ្លួនឈឺភ្លាមៗរយៈពថល ៣ថ្ងៃ គឺ ចាប់ផ្តើមឈឺកាលពីល្ងាចថ្ងៃសុក្រក្នុងសប្តាហ៍នេះ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្រុមពេទ្យសត្វបានផ្តល់ការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ប៉ុន្តែ ទោះបីជាបានប្រឹងប្រែងព្យាយាមអស់ពីសមត្ថភាពក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះជីវិតរបស់ឡាក់គីបាន។

លោកទ្រី ស៊ីថេង ដែលជាហ្ម និងធ្លាប់មើលថែទាំ “ឡាក់គី” ជាច្រើនឆ្នាំ ក៏លោកនៅបានបន្តមកជួយជួយថែទាំ បើទោះបីជាបានចាកចេញពី Wildlife Alliance ហើយក៏ដោយ តែនៅពេល “ឡាក់គី” មានអាការៈជំងឺ លោកទ្រី ស៊ីថេង តែងមកនៅជាប់ជាមួយ “ឡាក់គី” ជាប់ជានិច្ច៕