​បុគ្គលិក​ស្ថានីយ៍​ប្រេង​ឥ​ន្ឋ​នៈ អិ​ល​អេ​ច​អ បើករថយន្ត​បុក​ម៉ូតូ​មួយគ្រឿង​បណ្តាលឱ្យ​របួសធ្ងន់​៤​នាក់​

0

​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ដោយសារតែ​បុរស​ម្នាក់​ដែល​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា ជាតិ បញ្ញា ធ្វើការ​នៅ​ស្ថានីយ៍​ប្រេង​ឥ​ន្ឋ​នៈ អិ​ល​អេ​ច​អ បាន​បើករថយន្ត​តូ​យូ​តា​កា​មេ​រី​បា​ឡែ​ន បួង​ចង្កូត​ជ្រុល​ទៅបុក​ម៉ូតូ​សង កូរ៉េ​មួយគ្រឿង​បណ្តាលឱ្យ​យុវជន​៤​នាក់​រង​បួស​ធ្ងន់ធ្ងរ ត្រូវបាន​រថយន្ត​

សង្គ្រោះបន្ទាន់​របស់​អង្គភាព ង​៧០ ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​ក៏​បន្ត​ទៅមុខ​ធ្លាក់ចូល​ក្នុង​ឡាយ​ទឹក ។5

ហេតុការណ៍​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​នឹង​៣០​នាទី​យប់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវជាតិ លេខ​៤ ស្ថិតក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​​ ​ប្រភព​ពត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុ​កាណ៍​នេះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​៤​នាក់​ជិះ​ម៉ូតូ​សង​កូរ៉េ ពណ៍​ក្រហម​មួយគ្រឿង​ពាក់​ស្លាក​លេខ ភព​១ ១៥១២

ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​តូ​យូ​តា​កា​មេ​រី បា​ឡែ​នព​ណ៍ស​មួយគ្រឿង ពាក់​ស្លាក​លេខ​ព្រះសីហនុ 2A-2448 បើកបរ​ដោយ​បុរស​ម្នាក់​ដែល​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា ជាតិ បញ្ញា ជា​បុគ្គលិក​ធ្វើការ​នៅ​ស្ថានីយ៍​ប្រេង​ឥ​ន្ឋ​នៈ អិ​ល​អេ​ច​អ ទិសដៅ​បញ្ច្រាសទិស​គ្នា​ក្នុង​ល្បឿន យ៉ាង​3

លឿន បាន​បួស​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង បណ្តាលឱ្យ​យុវជន​ទាំង​៤​នាក់ ប៉ើង​ឡើងលើ​របួស​ធ្ងន់ធ្ងរ ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​របស់​អង្គភាព ង​៧០ ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ ហើយ រថយន្ត​មិនទាន់​អស់​ល្បឿន ក៏​បន្ត​ទៅមុខ​ធ្លាក់​ចូលក្នុង​ប្រឡាយទឹក​រង​ការខូចខាត ចំណែកឯ​អ្នកបើករថយន្ត​បាន រត់គេចខ្លួន​បាត់ស្រមោល ។​​ ​4

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ធ្វើការ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ និង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​វាង់​វែង​អូស​យក​យាន្ត​ជំនិះ​ទាំង​២​គ្រឿង ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​គរ​បាល ខណ្ឌ​ពោធិ៍​សែន​ជ័យ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕2