បន្ទាយមានជ័យ៖ហេតុការណ៍នេះបង្កភ្ញាក់ផ្អើល នៅវេលាម៉ោង៧និង១០នាទីយប់ កាលពិថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ដោយសពបុរសម្នាក់ពុំទាន់ដឹងអត្តសញ្ញាណ ដេកស្លាប់នៅក្នុងគុម្ភស្មៅប្រលាយទឹក នៃចម្ការប្រេងខ្យល់ក្រោយភោជនីដ្ឋាននាគទិព្វ២ ស្អុយរលួយ ក្នុងភូមិគីឡូម៉ែត្រលេខ៤ក្នុង
សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដោយមិនដឹងពីមូលហេតុនៅឡើយ ។ បើតាមប្រភពបានប្រាប់ឲ្យដឹងថា គេឃើញមានក្មេងៗ៣នាក់បានរត់លេងនៅជិតនៅ មិនបានប៉ុន្មានមានក្មេងម្នាក់បានរត់ទៅកន្លែងកើតហេតុសពដេកស្លាប់ គេក៏ស្រែកផ្អើលមនុស្សម្នាជាច្រើននាក់ និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុតែម្តង ។
ក្រោយពីកកើតហេតុគេឃើញមានសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ និងធ្វើកោសល្យវិច័យលើសាកសពនេះ ។ ហើយសន្និដ្ឋានថា សពនេះស្លាប់ប្រមាណជា២ថ្ងៃមុន មូលហេតុដោយសារតែខ្យល់ គ និងគ្មានស្នាកស្នាមអ្វីពាក់ព័ន្ធអំពើរឃាតកម្មនោះទេ។
បច្ចុប្បន្នសពរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានបានយកទៅរក្សាទុកនៅវត្តប្រជាធម្មត្រ័យ ដើម្បីរង់ចាំស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិផងដែរ៕