មានជនខិលខូច​ឈ្មោះ​ឡឹ​កសាប​ន តំណាង​ភូមិ មិន​ស្របច្បាប់ និង​ឈ្មោះ យ៉ាន​សេត ហៅ​ឡែ​ម បាន​កាប់​ព្រៃឈើ ទន្ទ្រាន​យក​ដី​លក់​អោយទៅ​ឈ្មួញ កណ្តាល ឈ្មោះ សា​រ៉ែ​ន​។​

0

ខេត្ត​សៀមរាបៈ នៅ​ចំណុច​ស្ពាន​ក្មេង ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប មានឈ្មោះ ឡឹ​កសាប​ន និង​ឈ្មោះ យ៉ាន​សេត ព្រមទាំង​បក្សពួក​របស់​ពួកគេ មួយចំនួន កំពុង​ធ្វើ​សកម្មភាព កាប់​កាប់បំផា្លញព្រៃ​យក​ដី លក់​ចំនួន ប្រាំពីរ​ ហិច​តា​ជាង​ទៅអោយ​មេ​ឈ្មួញ​ម្នាក់​ឈ្មោះ សា​រ៉ែ​

ន ដែល​ឈ្មោះ​ឡឹ​កសាប​ន ចាត់ទុកថា អ្នកមាន​បុណ្យ​ស័​ក្ខ​ធំ​និង​ អ្នកមានអំណាច​​ករណី​ខាងលើ​។unnamed

តាមប្រភពពត៏មានពី ប្រជាពលរដ្ឋ​នៅ​ចំណុច​ខាងលើបានប្រាប់អ្នកសារពត៏មានយើយថា ឈ្មោះ យ៉ាន​សេត ហៅ ឡែ​ម តែងតែ​ដើរ​និយាយប្រាប់​ប្រជាពលរដ្ឋ​ថា ដី​របស់​សា​រ៉ែ​ន ដែល​អ្នកមានអំណាច​មា​ន​ផ្ល​ង់​រឹង​រួចហើយ បើ​អ្ម​កណា​ហ៊ាន​មក​កាប់ ទន្ទ្រាន​យក​ដី​នេះ​នឹងមាន​បញ្ហា​។​​បន្ទាប់មក​អ្នក​សារពត៌មាន​យើង បានលឺ​ប្រសាសន៍​របស់​ប្រជាពលរដ្ឋ និង​បានលឺ​ការ​គំរាម​គំហែង​ពី​សំណាក់​អ្នកមានអំណាច​ពី​ឈ្មោះ យ៉ាន់​សេត និ​ត​ឈ្មោះ​សា​រ៉ែ​ន ព្រមទាំង​ឡឹ​កសាប​ន ជា​តំណាង​ប្រជាពលរដ្ឋ ។​​

ក៍​បានធ្វើ​ការសម្ភាស​ជាមួយ​ឈ្មោះ ឡឹ​កសាប​ន ជា​អ្នក​តំណាំង​ភូមិ ទាក់ទង​អំពី​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ដូច​នៅ​ខាងលើនេះ តែ​ឈ្មោះ ឡឹ​កសាប​ន បាន​ប្រាប់​ភ្នាក់ងារ​សា​រព​ត៌​អោយបាន​ដឹងថា ដីព្រៃ​នេះ ជា​របស់​សា​រ៉ែ​ន​ពិតប្រាកដ​មែន ព្រោះ​បាន​ទិញ​ដីព្រៃ​នេះ​នៅ​ចំណុច​ស្ពាន​ក្មេង តែ​ពុំមាន​ផ្ល​ង់​រឹង​ដូច​ពាក្យ​គេ​និយាយ​នោះទេ តែ​ឈ្មោះ ឡឹ​កសាប​ន បាន​ប្រាប់​ភ្នាក់ងារ​សារពត៌មាន​យើង​ថា មិនបាច់​សម្ភា​សេ​ជាមួយ​លោក អភិបាលស្រុក​ទេ ពីព្រោះ​ដីព្រៃ​នេះ​ពួកគេ​ចេះ​ដោះស្រាយ​ហើយ​។​

​បន្ទាប់​កមក​ភ្នាក់ងារ​សារ​ព​ត៌​យើង ក៍​ធ្វើការ​សម្ភាស​ជាមួយ ឈ្មោះ​សា​រ៉ែ​ន នៅ​ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅវេលា​ម៉ោង ១១:០៥​នាទី​ថ្ងៃត្រង់ សា​រ៉ែ​ន​មាន​ប្រសា​ស​ថា រូបគាត់​ក៍បាន​ទិញ​ដីព្រៃ​មួយចំនួន​នៅ​ចំណុច​ស្ពាន​ក្មេង ចំនួន​៧ ហិច​តា​ជាង​គឺ​ឈ្មោះ អ៊ុំ​ម​ន្ថា និង​ក្រុម​បក្សពួក​របស់គាត់​លក់​ដីព្រៃ​អោយ​មួយ​ហិច​តា តំលៃ ៤០០ ដុល្លា និង​មាន​ឯកសារ​ខ្លះ​ចេញពី​តំណាង​ភូមិ​ស្ពាន​ក្មេង​ទៀតផង​។​​បន្ទាប់មកទៀត ភ្នាក់ងារ​សារពត៌មាន យើង​ធ្វើការ​សម្ភាស​ជាមួយ​លោក ញឹក​រ៉ែ​ម មេឃុំ​តា​សៀម អំពី​អ្នកតំណាង​ភូមិ ឡឹ​កសាប​ន និង​យ៉ាន់​សេត ព្រមទាំង​បក្សពួក​មួយចំនួន​ដែល​បាន​កាប់​ទន្ទ្រានព្រៃ​យក​ដី​លក់​ទៅ​អោយឈ្មោះ សា​រ៉ែ​ន​។​​

តែ​លោក​មេឃុំ​មាន​ប្រសា​ស​ថា ចំពោះ​រូបលោក​ពុំបាន​ទទួលស្គាល់ ឈ្មោះ ឡឹ​កសាប​ន និង​ឈ្មោះ យ៉ាន់​សេត កំពុង​ទន្ទ្រាន​កាប់​ព្រៃ​យក​ដី​លក់​នោះទេ​ទុកអោយ​ឈ្មោះ​អ្នក​ទាំងពីរ​នោះ​មុន​និង​ក្រោយ​គេ​ដោះស្រាយ​ចំពោះមុខ​ច្បាប់​វិញ​។​​បន្ទាប់ពី​ភ្នាក់ងារ​សារពត៌មាន​យើង ធ្វើការ​សម្ភាស​ជាមួយ លោក​មេឃុំ​តា​សៀម​រួចមក ក៍​បានធ្វើ​ការសម្ភាស​តាម​ទូរ​ស័​ព្ទេ​ជាមួយ​លោក ស៊ិ​ប៊ុន​ស៊ីន អភិបាលស្រុក​ស្វាយ​លើ ទាក់ទង​អំពី​បញ្ហា​ខាងលើនេះ ។unnamed (1)

តែ​លោក​អភិបាលស្រុក​លោក​មាន​ប្រសា​ស​ថា ខ្ញុំ​មិនបាន​ទទួលស្គាល់ អ្នកតំណាង​ភូមិ​ស្ពាន​ក្មេង​ទេ តែ​ចំណែក​ឈ្មោះ ឡឹ​កសាប​ន និង​ឈ្មោះ យ៉ាន់​សេត ដែល​កំពុង​ទន្ទ្រាន​យក​ដី​លក់​នោះ រូបលោក នឹង​ចាត់​បញ្ជូន​ក្រុមការងារ​ស្រុក​ចុះ​ត្រួតពិនិត្យ​ក្នុងពេល​ឆាប់ៗ​នេះ​។​​ព្រុំ​សុខា និង ឡាន់​សុចិត្រ​