កំពង់ធំ .ដោយមានការយកចិត្តទុកដាក់ពីជំនាញរដ្ឋបាលព្រៃឈើខេត្តកំពង់ចាមសហការជាមួយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មស្ទាក់ចាប់បានរថយន្តកាមរីសេរីទំនើបមួយគ្រឿងដឹកឈើក្រញូងធ្វើចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ៦បានមួយគ្រឿងនៅចន្លោះវាលសសៃព្រំប្រទល់ខេត្តកំពង់ធំនឹង
ខេត្តកំពង់ចាមជុំវិញករណីបង្ក្រាបបានរថយន្តដឹកឈើក្រញូងខាងលើនេះ។បើតាមកាឲ្យដឹងពីលោកសុទ្ធម៉ារីនាយផ្នែករដ្ឋបាលព្រៃឈើខាងលើបានប្រាប់អ្នកយកពត៏មានឲ្យដឹងនៅព្រឹក
ថ្ងៃទី១៩ខែវិច្ចកាឆ្នាំ២០១៤ឲ្យដឹងថាមុននឹងឈានដល់ការបង្ក្រាបលោកបានទទួលទូរស័ព្ទពីជំនាញរដ្ឋបាលព្រៃឈើខេត្តកំពង់ចាមឲ្យលោកសហការស្ទាក់ចាប់រថយន្តដែលមានភិនភាគដូចខាងលើព្រោះថារថយន្តខាងលើនោះមានការសង្ស័យថាដឹកឈើក្រញូងទើបកម្លាំងរបស់រដ្ឋបាលព្រៃឈើខេត្តកំពង់ចាមធ្វើការឃាត់ស្ទាក់ចាប់ដើម្បីត្រួតពិនត្យតែពេលឃើញកំលាំងដាក់រថយន្តឃាត់ស្ទាក់ស្រាប់តែអ្នកបើកបររថយន្តខាងលើបានបត់រថយន្តបើកត្រឡប់ក្រោយ
វិញលុះដល់ចំណុចវាលសសៃឃុំសូយោងស្រុកបារាយណ៍ខេត្តកំពង់ធំរថយន្តខាងលើដោយមាការភ័យខ្លាចពេកបើកក្នុងល្បឿនលឿនបានរេចង្កូតធ្លាក់ថ្នល់ទើបជំនាញរដ្ឋបាលព្រៃឈើខេត្តកំពង់ចាមមកដល់ក៍តេទូរស័ព្ទហៅជំនាញរដ្ឋបាលព្រៃឈើផ្នែកកំពង់ថ្មឲ្យមកទទួលរថយន្តនឹងវត្ថុតាងហើយលោកសុទ្ធម៉ារីបានបញ្ជាក់បន្ថែមថាក្រោយពីស្ទូចរថយន្តមកដល់ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មជំនាញរបស់លោកបានធ្វើការត្រួតពិនិត្យនឹងវាស់វែងឃើញមានឈើក្រញូនៅក្នុងរថយន្តចំនួន៥១ដុំហើយរថយន្តដែលដឹកឈើក្រញូងនោះម៉ាកកាមរីសេរីឆ្នាំ
២០០៧ពណ៌សពាក់ស្លាកលេខខេមេភូមិន្ទ២.៩៣០៣រីឯអ្នកបើកបររថយន្តត្រូវបានដាក់មេប្រូចបាត់ស្រមោលបច្ចុប្បន្នរថយន្តនឹងវត្ថុតាងត្រូវបានរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មដោយឡែកនៅថ្ងៃទី១៨ខែវិច្ចកាឆ្នាំ២០១៤វេលាម៉ោង១នឹង០០នាទីកម្លាំងកងរាជអាវុធហត្ថស្រុកសន្ទុកបានឃាត់ចាប់រថយន្តសាំយ៉ុងដឹកឈើធ្នុងតាមបញ្ជាររបស់លោកសាយណូរ៉ា
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំប្រគល់ឲ្យរដ្ឋបាលព្រៃឈើសង្កាត់តាំងក្រសាំងក្រោយពីជំនាញរដ្ឋបាលព្រៃឈើធ្វើការវាស់វែងឃើញមានឈើប្រភេទធ្នុងចំនួន១៦សន្លឹកស្មើនឹង៨ផ្លានរថយន្តសាំយ៉ុងពណ៌លឿងគ្មានស្លាកលេខចំណែកអ្នកបើកបរបានបើកទ្វាររថយន្តរត់គេច់ខ្លួនបាត់ដោយសុវត្ថភាពចំណែករថយន្តនឹវត្ថុតាងរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម។ដោយសុផាតពីខេត្តកំពង់ធំ