​រដ្ឋាភិបាល​ជប៉ុន​គ្រោង​នឹងធ្វើ​ការបោះឆ្នោត​សភា​មុន​កាលកំណត់ ខណៈដែល សេដ្ឋកិច្ច​របស់ខ្លួន​ធ្លាក់ចុះ​

0

​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ បានចេញ​សេចក្តីប្រកាស​កាលពី​ថ្ងៃ អង្គា​រ៍​សប្តាហ៍​នេះ ពី​ការពន្យារពេល​គម្រោង​ដំ​ទ្បើង​ពន្ធ​លើ​តម្លៃបន្ថែម​VAT ហើយ​រៀបចំ​ធ្វើការ​បោះឆ្នោត​សភា​មុន​កាលកំណត់ បន្ទាប់ពី​ការចេញផ្សាយ​ទិន្នន័យ ដែល​បង្ហាញ​ពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​របស់​

ប្រទេស​ជប៉ុន ។​​គួរ​បញ្ជាក់ថា ផលទុនជាតិ​សរុប​របស់​ប្រទេស​ជប៉ុន​បាន​ធ្លាក់​មក​នៅត្រឹម​ចំនួន ១,៦%​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​២០១៤​នេះ ខណៈដែល​ត្រីមាស​ទី​២​កើន​ទ្បើង​ដល់​ទៅ ចំនួន ៧.៣% ពេល​ដំឡើង​ពន្ធ VAT ចូល​ជា​ធរមាន​នា​ថ្ងៃទី ១ ខែ មេសា ខាងមុខ នេះ ៕3
​ក្រោយ​កិច្ចប្រជុំ​មួយ​ជាមួយនឹង​បណ្តា​ទីប្រឹក្សា​សេដ្ឋកិច្ច​ជប៉ុន លោក អា​បេ បាន ប្រកាស​ពី​ការពន្យារពេល​ដំ​ទ្បើង​ពន្ធ VAT ដែល​ប្រហែល​ជាមាន​រយៈពេល​១៨​ខែ សម្រាប់​ការ​ដំ​ទ្បើង​ពន្ធ VAT ដល់ ១០% នា​អំឡុង​ខែ តុលា ហើយ​រៀបចំ​ធ្វើការ​បោះឆ្នោត​មុន​កាលកំណត់​ថ្ងៃទី​១៤​ធ្នូ ៕625