​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ប្រទេស​អ៊ុយ​ក្រែ​ន អំពាវនាវ​ឲ្យ​មាន​កិច្ចពិភាក្សា​ជាមួយនឹង រដ្ឋាភិបាល​រុស្ស៊ី​ស្តីពី​បញ្ហា​បូរណភាព​ទឹកដី​អ​ព្យា​ក្រឹត្យ​

0

​នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​លោក អា​សិន​ណៃ យ៉ា​ត់​សិន​យុគ កាលពី​ថ្ងៃ អង្គារ សប្តាហ៍​នេះ បាន​អំពាវនាវ​អោយមាន​កិច្ចពិភាក្សា​ជាថ្មី​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង ម៊ូ​ស​ស្គូ​ល ស្តីពី​បញ្ហា​បូរណភាព​ទឹក​អ​ព្យា​ក្រឹត្យ ខណៈដែល​ភាព​តានតឹង​នៅ​ភាគ ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន បាន​នឹង​កំពុង​បន្ត​

កើតមាន​ឡើងជា​បន្តបន្ទាប់ ។​​លោក យ៉ា​ត់​សិន​យុគ បាន​បន្តថា រដ្ឋាភិបាល​ក្រុង​គៀវ​នឹង​អញ្ជើញ​សហព័ន្ធរុស្ស៊ី ដើម្បី​ឲ្យ​ចូលរួម​កិច្ចចរចា​ដ៏​មាន​សារៈសំខាន់​មួយ ពាក់ព័ន្ធ​នឹង​បញ្ហា​បូរណភាព​ទឹក ដី​អ​ព្យា​ក្រឹត្យ ហើយ​សហរដ្ឋអាមេរិក និង សហភាព​អឺរ៉ុប​ជា​អ្នក​ជួយ​ជ្រោមជ្រែង នៅក្នុង​បញ្ហា​មួយ​នេះ ។​​4

ការអំពាវនាវ​ឲ្យ​មានការ​ចរចា​ជាថ្មី​របស់​នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​រូបនេះ បានធ្វើ ឡើង​ខណៈដែល​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​លោក ហ្វ្រេ​ន វ៉​ល​ធ័​រ ស្តេ​ន​មែរ មក​បំពេញ​ទស្សនៈកិច្ច​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នា​មុនពេល​ចូលរួម​កិច្ចប្រជុំ សំខាន់​ជាមួយ​សម​ភាគី​រុស្ស៊ី​គឺ​លោក សឺ​ហ្គេ ឡា​រ៉ូ​វ ។​​1

ទាក់ទិន​ទៅនឹង​បញ្ហា​ខាងលើនេះ រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់​ក៏បាន​ជំរុញ​ឲ្យ ភាគី​ទាំងពីរ​គឺ​រុស្ស៊ី និង អ៊ុយ​ក្រែ​ន ត្រូវខិតខំ​ប្រឹងប្រែង​បំពេញ​ចំណុច​ខ្វះខាត នៃ​គម្រោងការណ៍​សន្តិភាព ដើម្បី​បញ្ចប់​ជម្លោះ​ដែល​គេ​អះអាងថា បណ្តាល​ឲ្យ មាន​ជនរងគ្រោះ​បាត់​បង់ជីវិត​ច្រើនជាង ៤.១០០ នាក់​ហើយ​នោះ ៕654