​សប្បុរសជន ឧបត្ថម​លើក​ទី​៣ ស្ត្រី​ក្រីក្រ​មាន​ផ្ទៃពោះ​ត្រួវ​ធ្វើការ​វះកាត់​ ​ដោយ សុខ គឹម​សៀន​

0

​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ២០១៤ សប្បុរសជន​ក្រុម​រួម​មិត្ត ដើម្បី​សប្បុរសធម៌ ដឹកនាំ​ដោយ​លោក ផែង វណ្ណៈ ដោយមាន​ការរួម​ដំណើរ​ដោយ​កញ្ញា ក្បាល ជ្រោយ និង រ៉ា​កា​មី មួង បាន​ចុះសួរសុខទុក្ខ​នឹង ផ្តល់នូវ​អំណោយ​ឧ​ប​ត្ត​ម​ជូន​ដល់ ស្ត្រី​ដែល មាន​ផ្ទៃពោះ​ឈ្មោះ ស៊ូ សុខ​រ៉េ​ន ប្តី​ឈ្មោះ អ៊ុង​

សុភា​រិ​ទ្ធ មាន​ទីលំនៅ ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង​ក្រុង​កំពង់ឆ្នាំង​ខេត្តកំពង់ឆ្នាំង​ដែល​ត្រូវធ្វើ​ការវះកាត់​យក​ទារ​ក នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ ២១០៤​នេះ ចំនួន​៧០​ម៉ឺន​រៀល និង​សំភារៈ​ឧបភោគ បរិភោក​ដូចជា ទឹកត្រី​៦​ដប អង្ករ​៥០​គ​.​ក្រ កន្ទេល​១ ភួយ​១ សារុង​២ ត្រីខ ១​ឡូ ទឹកស៊ីអ៊ីវ​១​យួរ មី​២​កេស ទឹកដោះគោ​ខាប់​៦​កំប៉ុង និង​ខោអាវ​ក្មេង​ចំនួន​៩​កំ​ប្លេ ។

ដោយឡែក សប្បុរសជន​ក្នុង​ខេត្ត លោក លៀង ជុំ​សុ​បិ​ន្ត ឧបត្ថម្ភ​ចំនួន​៤​ម៉ឺន​រៀល និង លោក ចេង ចាន់​ដូ​ណា អភិបាលរង​ស្រុក​កំពង់លែង ឧបត្ថម្ភ​ចំនួន​២​ម៉ឺន​រៀល និង​មានការ​ចូលរួម​ពី​សំណាក​អាជ្ញាធរ​ភូមិ​ទួល​ក្រឡាញ់​ផងដែរ​។

​នេះ​ជា​អំណោយ​លើក​ទី​៣​ហើយ ដែល​សប្បុរសជន​បាន​នាំយកមក​ឧបត្ថម្ភ​ដល់​ស្ត្រី ឈ្មោះ ស៊ូ សុខ​រ៉េ​ន ដែល​ត្រូវ​ចូល​ព​និត្យ ដើម្បី​វះកាត់​ទារក​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា​នេះ ។
​ស្ត្រី ឈ្មោះ ស៊ូ សុខ​រ៉េ​ន ប្តី​ឈ្មោះ អ៊ុង​សុភា​រិ​ទ្ធ បាន​ថ្លែង​អំណរ​អគុណ​ចំពោះ សប្បុរសជន ដែល​បានផ្តល់​ថវិការ និង​សំភារៈប្រើប្រាស់ ដល់​រូបគាត់ ដោយបាន​បង្ហូរទឹកភ្នែក​កាត់​ផ្ទៃមុខ​ដែល​ធ្លាប់តែ​ក្រៀមក្រំ​ដោយ​ក្តីរំភើប​ឥតឧបមា ។​