ពោធិ៍សាត់ ក្រោមអធិបតី ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ពិធីប្រកាសតែងតាំង ប្រគល់ និងផ្ទេរភារកិច្ច ជូនដល់មន្ត្រីរាជការ ដើម្បីបំពេញប្រអប់សាលាខេត្តពោធិ៍សាត់ ចំនួន២២រូប ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ក្នុងសាលប្រជុំ សាលាខេត្តពោធិ៍សាត់ ក្រោមអធិបតី
ឯកឧត្តម ម៉ៅធនិន អភិបាល នៃគណអភិបាល ខេត្តពោធិសាត់ ។
ឮឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានកោតសរសើរ ដល់មន្ត្រីដែលទើបតែតែងតាំងថ្មី នឹងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានរួមសហការគ្នាយ៉ាងសកម្ម ក្នុងការកសាង និងអភិវឌ្ឍន៏ ក្នុងខេត្តពោធិ៍សាត់ មានឲ្យការរីកចំរើន លើគ្រប់វិស័យ យ៉ាងឆាប់រហ័យ ពិសេសការផ្តល់សេវាសាធារណ: ការអភិវឌ្ឍន៏មូលដ្ឋាន ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៏សង្គមជាតិ ដែលមានការគាំទ្រពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដៃគូរអភិវឌ្ឍន៏ ក៏ដូចជាអ្នកវិនិយោគនានា ដែលធ្វើឲ្យកម្ពុជាយើង បោះជំហានទៅមុខជាបន្តទៀត ។ឯកឧត្តម អភិបាលខេត្ត បានឲ្យដឹងទៀតថា ពិធីប្រកាសតែងតាំង ប្រគល់ និងផ្ទេរភារកិច្ច ជូនដល់មន្ត្រីសាលាខេត្តពោធិ៍សាត់ ចំនួន២២រូបនេះ ដើម្បីបំពេញប្រអប់រចនាសម្ពន្ធ័ រដ្ឋបាលសាខេត្ត និងអនុវត្តន៏ការងារ ប្រកបដោយវិជ្ជាជីវ: សីលធម៌ គុណធម៌ និងមានមនសិការ ក្នុងការចាត់ចែងកិច្ចការដ្ឋបាល របស់រដ្ឋបាលសាលាខេត្តប្រចាំថ្ងៃ ធ្វើជាសេនាធិការ ដឹកនាំទៅតាមឋានានុក្រម ក្នុងការចាត់ចែងការងារប្រកបដោយភាពរលូន ។
ឯកឧត្តម ម៉ៅ ធនិន ក៏បានផ្តាំផ្ញើរចំពោះមន្ត្រី ដែលទើបនិងតែងតាំងថ្មី ទាំង២២រូប នឹងមន្ត្រីគ្រប់លំដាប់ថ្នាក់ នាឱកាសនោះថា ត្រូវមានគណនេយ្យភាព ចំពោះក្រុមប្រឹក្សាខេត្ត និងគណអភិបាលខេត្ត ត្រូវធានាឲ្យទីចាត់ការអង្គភាពចំណុះ និងមន្ត្រីរាជការទាំងអស់ អនុវត្តការងារឲ្យបានត្រឹមត្រូវ ទៅតាមតួរនាទីភារកិច្ច ច្បាប់បទដ្ឋានគតិយុត្តិ និងសេចក្តីសម្រេច របស់
ក្រុមប្រឹក្សា និងគណអភិបាលរបស់ខ្លួន ជាពិសេសរក្សាឲ្យបាន នូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងរដ្ឋបាលសាលាខេត្ត និងមានទំនាក់ទំនងល្អ ជាមួយស្ថាបន័ មន្ទីរជំនាញ ជុំវិញខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ រួមទាំងឆន្ទៈដឹកនាំ និងសហការអនុវត្តការងារ ប្រកបដោយប្រសិទ្ធិភាព ៕