អ្នក​កាប់​ព្រៃឈើ​នៅ​ស្រុក​កែវ​សីមា សមត្ថកិច្ច​ឃាត់ខ្លួន​កើនឡើង​៣៣​នាក់​ហើយ​រយៈពេល​៣​ថ្ងៃ​

0

មណ្ឌលគិរី​៖​មន្ត្រី​អភិរក្ស​ជីវៈចំរុះ​បន្ត ចាប់ខ្លួន​មនុ​សស្ស​កាប់​ព្រៃឈើ​ក្នុង​ដី​សហគមន៍​និង​ដីព្រៃ​ក្នុង​តំបន់​អភិរក្ស​ជីវៈចំរុះ​សីមា ៣​ថ្ងៃ​ជាប់ៗ​គ្នា​ចាប់តាំងពី​ថ្ងៃទី ១៦ ១៧ ១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ បាន​កើន​ឡើងដល់​ចំនួន ៣៣​នាក់​ហើយ ។​គេ​ពុំទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា​តើ​មនុស្ស​

ចំនួន​៣៣​នាក់​ត្រូវ​ចាប់ខ្លួន​នោះ​មាន​ចំនួន​ប៉ុន្មាន​នាក់​ដែល​មន្ត្រី​អភិរក្ស​ជីវៈចំរុះ​បាន​បញ្ជូន​ខ្លួន​មកកាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​និង​មនុស្ស​ប៉​ន្មា​ន​នាក់​ទៀត​ដែល​ត្រូវបាន​ដោះលែង​មិន​បញ្ជូន​មកកាន់​សាលាដំបូង​។​សមត្ថកិច្ច​បាន​និយាយថា​ចាប់តាំងពី​ថ្ងៃទី ១៦ ១៧ ១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ មន្ត្រី​អភិរក្ស​ជីវៈចំរុះ​បន្ត ចាប់ខ្លួន​មនុ​សស្ស​សរុប​៣​ថ្ងៃ​បាន​ចំនួន​៣៣​នាក់​ពាក់​ពន្ធ​ការកាប់​ព្រៃឈើ​។​10751604_658987427552566_648131335_n

​គួរបញ្ជាក់​ផងដែរ​ថា​ការចាប់​ខាងលើនេះ​នៅ​ទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៤​ចា​បើ​ខ្លួន​បាន​ចំនួន ១៨​នាក់ ថ្ងៃ​១៧​ខែវិច្ឆិកា​ឆ្នាំ​២០១៤​បាន​ចំនួន​៤​នាក់​និង​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៤​ចាប់បាន​ចំនួន ១១​នាក់​ទៀត​នៅត្រង់ចំណុច​ភូមិ គង់​ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី ។​
​ម​ជ្ឍ​ដ្ឋា​ន​នានា​កំពុង​រង់ចាំ​មើលថា​តើ​មនុ​ស្សទាំង​៣៣​នាក់​ដែល​មន្ត្រី​អភិរក្ស​ជីវៈចំរុះ​សីមា ធ្វើ​ការឃាត់​ចាប់ខ្លួន​ទាំងអស់នោះ​ដែលជា​ប់​ពាក់​ពន្ធ​ការកាប់​ព្រៃឈើ​ខុសច្បាប់​ថា មនុស្ស​ប៉ុន្មាន​នាក់​ពិតប្រាកដ​បាន​បញ្ជូន​មកកាន់​តុលាការ ហើយ​ប៉ុន្មាន​នាក់​មន្ត្រី​អភិរក្ស​ធ្វើការ​ដោះលែង ៕ ដា​រ៉ា​