មណ្ឌលគិរី៖មន្ត្រីអភិរក្សជីវៈចំរុះបន្ត ចាប់ខ្លួនមនុសស្សកាប់ព្រៃឈើក្នុងដីសហគមន៍និងដីព្រៃក្នុងតំបន់អភិរក្សជីវៈចំរុះសីមា ៣ថ្ងៃជាប់ៗគ្នាចាប់តាំងពីថ្ងៃទី ១៦ ១៧ ១៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បានកើនឡើងដល់ចំនួន ៣៣នាក់ហើយ ។គេពុំទាន់ដឹងច្បាស់នៅឡើយទេថាតើមនុស្ស
ចំនួន៣៣នាក់ត្រូវចាប់ខ្លួននោះមានចំនួនប៉ុន្មាននាក់ដែលមន្ត្រីអភិរក្សជីវៈចំរុះបានបញ្ជូនខ្លួនមកកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់និងមនុស្សប៉ន្មាននាក់ទៀតដែលត្រូវបានដោះលែងមិនបញ្ជូនមកកាន់សាលាដំបូង។
សមត្ថកិច្ចបាននិយាយថាចាប់តាំងពីថ្ងៃទី ១៦ ១៧ ១៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ មន្ត្រីអភិរក្សជីវៈចំរុះបន្ត ចាប់ខ្លួនមនុសស្សសរុប៣ថ្ងៃបានចំនួន៣៣នាក់ពាក់ពន្ធការកាប់ព្រៃឈើ។
គួរបញ្ជាក់ផងដែរថាការចាប់ខាងលើនេះនៅទី១៦ខែវិច្ឆិកាឆ្នាំ២០១៤ចាបើខ្លួនបានចំនួន ១៨នាក់ ថ្ងៃ១៧ខែវិច្ឆិកាឆ្នាំ២០១៤បានចំនួន៤នាក់និងថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៤ចាប់បានចំនួន ១១នាក់ទៀតនៅត្រង់ចំណុចភូមិ គង់ឃុំស្រែព្រះ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ។
មជ្ឍដ្ឋាននានាកំពុងរង់ចាំមើលថាតើមនុស្សទាំង៣៣នាក់ដែលមន្ត្រីអភិរក្សជីវៈចំរុះសីមា ធ្វើការឃាត់ចាប់ខ្លួនទាំងអស់នោះដែលជាប់ពាក់ពន្ធការកាប់ព្រៃឈើខុសច្បាប់ថា មនុស្សប៉ុន្មាននាក់ពិតប្រាកដបានបញ្ជូនមកកាន់តុលាការ ហើយប៉ុន្មាននាក់មន្ត្រីអភិរក្សធ្វើការដោះលែង ៕