​ប្រជាពលរដ្ឋ​នៅ​ខេត្តស្វាយរៀង​មានការ​ងារ​ធ្វើ​ក្រៅ​មុខរបរ​កសិកម្ម​ប្រមាណ​ជាង​៤០០០០​នាក់​ហើយ​ក្នុង​ឆ្នាំ​២០១៤÷​ស្វាយរៀង​÷​ប្រជាពលរដ្ឋ​

0

នៅ​ខេត្តស្វាយរៀង​កាលពី​សង្គមចាស់​ប្រកប​របរ​តែ​ធ្វើស្រែ​បាន​បន្តិចបន្តួច​និង​ឡើងត្នោត​ធ្វើ​ស្ករត្នោត​គ្រាន់​បាន​ដោះស្រាយ​ជីវភាព​គ្រួសារ ក្រៅពី​មុខរបរ​ធ្វើស្រែ​មានតែ​ចំណាកស្រុក​ទៅ​ស៊ីឈ្នួល​គេ​ឬ​ធ្វើ​ការងារ​សំណង់​នៅក្រៅ​ខេត្ត​ឬមួយ​ប្រទេសជិតខាង​។​ប៉ុន្តែ​ឥឡូវ​ប្រជាពលរដ្ឋ​នៅ​ខេត្តស្វាយរៀង​

មានការ​ងារ​ធ្វើ​ក្រៅពី​មុខរបរ​កសិកម្ម​ប្រមាណ​ជាង​៤០០០០​នាក់​ហើយ​បើ​គិត​ត្រឹម​ខែវិច្ឆិកា​ឆ្នាំ​២០១៤​នេះ​។​IMG_58329300018272

លោក ហាស់ ប៊ុន​ធី ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្ដាល​វិជ្ជា​ជី​វះ​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹងថា ទូទាំង​ខេត្តស្វាយរៀង​យើង​មាន​រោងចក្រ​សហគ្រាស​និង​ផ្នែក​ផលិតកម្ម​ផ្សេងៗ​រួមមាន ផ្នែក​វាយនភ័ណ្ឌ​កាត់ដេរ​សំលៀកបំពាក់​និង​ដេរ​ស្បែក​ជើងមាន​៣០​រោងចក្រ​ផ្នែក​ផលិតកម្ម​

ផ្សេងៗ​មាន​២៥​កន្លែង​ផ្នែក​កាស៊ីណូ​.​សណ្ឋាគា​មាន​១៩​កាស៊ីណូ​ផ្នែក​សន្តិសុខ​ឯកជន​មាន​៥​ក្រុមហ៊ុន​ផ្នែក​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​១១​កន្លែង​និង​ផ្នែក​សេវាកម្ម​ផ្សេងៗ​៤​កន្លែង​ទៀត​សរុប​ទាំងអស់​៩៤​រោងចក្រ​សហគ្រាស​អាច​ផ្ដល់​ការងារ​ជូន​កូនចៅ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​សរុប​ចំនួន​៤៣,០១៣​នាក់​ស្រី​ចំនួន​២៩,៨៦៧​នាក់​នេះ​គិត​ត្រឹម​ខែវិច្ឆិកា​ឆ្នាំ​២០១៤​។​

លោក ហាស់ ប៊ុន​ធី​បាន​បន្តថា ដោយ​អនុវត្តតាម​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៍​ឈ្លាសវៃ​និង​ប្រកបដោយ​គតិបណ្ឌិត​ដ៍​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​នឹង​កំពុង​ផ្ដោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​គ្រប់​វិស័យ​ជាពិសេស​ការអភិវឌ្ឍ​វិស័យ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជា​ជៅ​វះ​សំដៅ​ធ្វើ​ឲ្យ​ប្រសើរ​នូវ​លក្ខខណ្ឌ​ការងារ​បង្កើន​ឱកាស​ការងារ​បង្កើត​ប​រិ​យា​កាស​ការងារ​ពង្រឹង​ភាពសុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជា​ជី​វះ​និង​ពង្រីក​ការបណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជា​ជី​វះ​

ឲ្យ​សមស្រប​តាម​តម្រូវការ​ទីផ្សារការងារ ដើម្បី​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​លើកស្ទួយ​ជីវ​ភា​ភ​ប្រជាពលរដ្ឋ​និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ចីរភាព​ដូច​រំលេច​ឡើង​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ដើម្បី​កំណើន​ការងារ សមធម៌​និង​ប្រសិទ្ធភាព​នៅ​កម្ពុជា​របស់​រាជរដ្ឋាភិបាល​និតិ​កាល​ទី​៥​នៃ​រដ្ឋសភា​ជាពិសេស​នៅក្នុង​ចតុកោណ​ទី​៣​ស្ដីពី​ការ​អ​ភី​វ​ឌ្ឍ​វិស័យ​ឯកជន​និង​ការងារ​និង​ចតុកោណ​ទី​៤​ស្ដីពី​ការកសាង​សមត្ថភាព​និង​ការអភិវឌ្ឍ​ធនធានមនុស្ស ៕