ពោធិសាត់ ម៉ូតូពីគ្រឿងបានបើកបុកគ្នាច្រាស់ទិសលើផ្លូវលំក្រាលគ្រួសក្រហម បណ្ដាលឲ្យមនុស្សស្រីប្រុសសងខាងទាំង៥នាក់របួសធ្ងន់និងស្រាល ត្រូវបានសង្គ្រោះបន្ទាន់ទៅកាន់មន្ទីពេទ្យ ឯម៉ូតូទាំងពីខូចខាតអស់មួយចំនួន ខណះដែលម៉ូតូទាំងពីបើកលឿនដូចគ្នា ត្រូវម៉ូតូបង្ករធ្លាក់ដង្ហុក វេចង្កូត
ទៅបុកពេញទំហឹងរូចមកឧប្បហែតុនេះបានកើតឡើងកាលពីល្ងាចមោ៉ង៤និង៤៨នាទីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ត្រង់ភួមិស្ដុកខ្ទុំ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ក្នុងករណីនេះអ្បកបើកបរសុទ្ធតែមិនបានពាកមួកសុវត្ថភាព ៕
លោក ជា សុខន ទទួលបន្ទុកកិច្ចកានចរាចរណ៍ផ្លូវគោករបស់នគរបាលស្រុកភ្នំក្រវាញបានប្រាប់កម្ពុជាថ្មីឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ អាល់ហ្វាពណ៍ទឹកសុទ្រមួយគ្រឿងអត់ស្លាក់លេខអត់ពាក់មួកការពារសុវត្ថភាព បានបើកបរឌុបគ្នាពីនាក់ក្នុងទិសដៅពីកើតទៅលិច ដោយប្រើប្រាស់ល្បឿនលឿនលើផ្លូវលំមួយខ្សែ ដែលក្រាលគ្រួសក្រហម ៕
លោក ជា សុខុនបន្តថា ស្របពេលជាមួយគ្នានោះដែរក៍មានម៉ូតូមួយគ្រឿងទៀតប្រភេទអាសងទ្រីម ពាក់ស្លាក់លេខ ពោធិសាត់ 1D-43 47 ពណ៍ខ្មៅបានបោះពួយបើកឌុបគ្នាបីនាក់អត់ពាក់មួកសុវត្ថភាពដែរ មកពីលិចទៅកើតដោយល្បឿនលឿនដូចគ្នា ស្រាប់តែមកដល់ទីកន្លែងកើតហែតខាងលើ អ្នកបើកបរអាសង់ទ្រីនោះបានធ្លាក់ជង្ហុក ក៍បាត់បង់ម្ចាស់ការមិនប្រកាន់ស្ដាំវេចង្កូតផ្លាតទៅឆ្វេងដៃ ទៅបុកនិងស្មាស់រីវូ៉នោះពេញពីមុខមួយទំហឹង បណ្ដាលឲ្យមនុស្សសងខាង នៅលើម៉ូតូរួមទាំងអ្នកបើកបរ បានធ្លាក់ខ្ទៀតចេញពីម៉ូតូ រងរបួសធ្ងន់ពីនាក់ក្នុងនោះ អ្នកបើកម៉ូតូអាល់ហ្វា៉បាក់ជើងបែកក្បាល បញ្ជូនទៅសង្រេ្គោះបន្ទាន់នៅបាត់ដំបង ៕
ឯបីនាក់ទៀតរងរបួលស្រាល ដោយឡែកម៉ូតូសងខាងខូចខាតមួយចំនួន ត្រូវបាននគបាលយើងយកទៅរក្សាទុកនៅអធិការដ្ថាននគរបាលស្រុកភ្នំក្រវាញ ជាបណ្ណោះអាសន្នរងចាំដោះស្រាយជាក្រោយបន្ទាប់ពីវាស់វែងជាក់ស្តែងរូចរាល់ ក្នុងនោះនគរបាលចរាចរាចរណ៍បញ្ជាក់ថាករណីនេះដោយសាតែកាប្រើប្រាស់ប្រើល្បឿនលឿនក្នុងកាបើកបរ ដោយមិនប្រកាន់ស្ដាំ ទើបមានគ្រោះថ្នាក់របួសធ្ងន់២នាក់និងស្រាលបីនាក់បែបនេះ៕
ចំពោះជនរងគ្រោះរបួសទាំង៥នោះទី១ ឈ្មោះ ទូច វិច ប្រុស១៩ឆ្នាំអ្នកបើកបរម៉ូតូអាសង់ ទី២ឈ្មោះ ហ៊ែល ហាង អាយុ៥៨ឆ្នាំធ្ងន់ ទី៣ឈ្មោះ ហ៊ុល សុខ អាយុ១៨ឆ្នាំស្រីរបួសស្រាលអ្នកបើកបរម៉ូតូអាល់ហ្វាទី៤ឈ្មោះ ឈៀវ និទិន អាយុ៧២ឆ្នាំរបួសធ្ងន់បាក់ជើងបែកក្បាល និងទី៥ឈ្មោះ ណន ណុច ភេទស្រីអាយុ៣ឆ្នាំ របួសស្រាល អ្នកទាំង៥សុតតែរស់នៅក្នងឃុំកើតហែតុជសមួយគ្នា។