បាត់ដំបង: បើទោះបីជាមានការអះអាងថាជនរងគ្រោះបានរងរបួសដោយសារជាន់គ្រាប់មីនខណ:ដែលគេបានជួយអូសជញ្ជូនបន្ទះក្តារដើម្បីយកទៅធ្វើប៉ុស្តិ៍រដ្ឋបាលជួរមុខជិតខ្សែបន្ទាត់ព្រុំដែនក៏ដោយក៏មជ្ឈដ្ឋានមួយចំនួនបានសន្និដ្ឋានថាគឺជាការប្រព្រឹត្តិបទល្មើសទាំងស្រុងព្រោះការផ្ទុះគ្រាប់មីននេះ
បានកើតឡើងនៅថ្ងៃទី19-11-14 វេលាម៉ោងប្រមាណជា4ទៀបភ្លឺត្រង់ចំនុចបរថ្មី ក្នុងភូមិឆរកាឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដែលបណ្តាលអោយមនុស្សម្នាក់រងរបួសលើជើងឆ្វេងម្ខាង. ។បើតាមសេចក្តីរាយការពីប្រភពមួយចំនួនដែលបានស្រង់សំដីរបស់លោក ស សាវឿនមេបញ្ជាការនគរបាលវរ:ព្រុំដែនគោកលេខ 823ប្រចាំទិសសំឡូតបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ឆន ស៊ូនូ ភេទប្រុស អាយុ31ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ. ។
គឺថ្មីៗនេះវេ:ព្រុំដែនបានកសាងប៉ុស្តិ៍រដ្ឋបាលជួរមុខមួយកន្លែងទៀតដែលស្ថិតនៅតាមខ្សែបន្ទាត់ព្រុំដែនកម្ពុជា ថៃហើយនៅពេលនោះដែរក៏មានប្រជាពលរដ្ឋចូលរួមជួយជញ្ជូនឈើ ក្តារសន្លឹក ដើម្បីយកទៅកសាងដែរជាចៃដន្យស្រាប់តែមានម្នាក់បានអូសទៅពៀលើគ្រាប់មីនហើយក៏បានផ្ទុះឡើងដែលបណ្តាលអោយជនរងគ្រោះរងរបួសត្រង់ជើងឆ្វេងចាប់ពីស្មងរហូតដល់ក្បាលជង្គង់. ។
តាមការអះអាងពីសមត្ថកិច្ចជំនាញបានអោយដឹងថា គ្រាប់មីនដែលផ្ទុះនោះគឺជាប្រភេទមីនស្គរ ( មីនកង្កែប ) ដែលបន្សល់ទុកមកតាំងពីសម័យសង្គ្រាមមកម្ល៉េះដែលមិនទាន់មានអង្គភាពCmac ចុះទៅរុករកដល់ចំនុចនោះឡើយដូច្នេះហើយបានជាបង្កអោយមានការផ្ទុះឡើងបែបនេះ. ។
បើទោះបីជាការអះអាងនេះវាជាគុណសម្បត្តិរបស់ជនរងគ្រោះក៏ដោយក៏មជ្ឈដ្ឋានជាច្រើនបានធ្វើការចោទប្រកាន់ថាវាជាការប្រព្រឹត្តិបទល្មើសទាំងស្រុងសំរាប់ជនរងគ្រោះព្រោះវាគ្មាននរណាម្នាក់ឧស្សាហ៍ដល់ថ្នាក់ងើបតាំងពីម៉ោង4ទៀបភ្លឺទៅជួយអូសឈើ ហើយក៏វាមិនដែលមានកំលាំងសមត្ថកិច្ចជួរមុខណាទៅងើបកសាងប៉ុស្តិ៍តាំងពីម៉ោង4ទៀបភ្លឺនោះដែរ ដូច្នេះមានតែជននេះកំពុងរកសុីបទល្មើសព្រៃឈើតែប៉ុណ្ណោះទើបទទួលរងនូវគ្រោះថ្នាក់យ៉ាងនេះ ពាក់ព័ន្ធទៅនឹងករណីនេះកម្ពុជាថ្មីបានព្យាយាមធ្វើការទំនាក់ទំនងទៅលោក ស សាវឿន មេបញ្ជាការវរ: 823 ដែរតែទូរស័ព្ទរបស់លោកត្រូវបានបិទទៅហើយ. ៕