​អ្នកសុំទាន​និង​អ្នកលក់​គ្រឿង​បរិភោគ​កំពុង​កើតមាន​យ៉ាងគំហុក នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា​ថៃ​សព្វថ្ងៃនេះ​

0

​ក្រុង​ប៉ោយប៉ែត​៖​អ្នកសុំទាន​មានការ​កើនឡើង​យ៉ាងគំហុក នៅលើ​ស្ពាន​អន្តរជាតិ​ប៉ោយប៉ែត បង្ក​ការប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវទេសចរ​ណ៏ ដែល​កំពុងធ្វើដំណើរ​ទៅមក រាល់ថ្ងៃ​ទៀតផង ទង្វើរ​បែបនេះ​គេ​មិនដែល​ឃើញ​មន្ត្រី​ច្រកទ្វារ​និង​សម្ថ​កិច្ច​ចម្រុះ ដែល​ប្រចាំការ​នៅ​ទីនោះ ធ្វើ​សកម្មភាព​

ទប់ស្កាត់​នោះទេ ទំនងជា​គេ​ទុកអោយ​អ្នកសុំទាន​និង​អ្នកលក់​កញ្ច្រែង​បង្ក​សកម្មភាព​លើ​ស្ពាន​អន្តរជាតិ សម្រាប់​អោយ​ល្អមើល​ទេ​ដឹង​។​20141119_103108

​គួរបញ្ជាក់​ដែលថា ក្នុងអំឡុង​ចាប់ពី​ខែតុលា រហូតមកដល់​ខែ​វិច្ចិការ ឆ្នាំ​២០១៤​នេះ គេ​បា​នស​ង្គេ​ត​ឃើញ​ក្រុម​អ្នកលក់​ទំនិញ ដែលជា​គ្រឿង​បរិភោគ​ដែល​ដាក់​លើ​ថាស ហើយ​ដាក់​កៅអីអង្គុយ​លក់​តាម​ដង​ផ្លូវ លើ​ស្ពាន​មិត្តភាព​កម្ពុជា​ថៃ បូក​ជាមួយនិង​ជន​អាណា​ថា​សុំទាន​ក្មេង​ចាស់​ប្រុស​ស្រី បាន​យក​ទីតាំង​លើ​ស្ពាន​អន្តរជាតិ​ខាងលើ​នោះ ធ្វើជា​កន្លែង​ប្រកប​អាជីវកម្ម​របស់ខ្លួន​ជា​រៀងរាល់ថ្ងៃ ហាក់ដូចជា​មិន​ខ្វល់ខ្វាយ​ពី​ការសួរនាំ​រឺ​ការដេញ​របស់​សមត្ថកិច្ច​នៅ​ទី​នោះឡើយ​។​​តាម​ការលើកឡើង ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​កំពុងធ្វើដំណើរ​ចេញទៅ​ក្រៅប្រទេស​និង​ចូលមក​ប្រទេស​កម្ពុជា​សព្វថ្ងៃនេះ បាន​រអ៊ូ​ថា ពីមុន​ស្ពាន​អន្តរជាតិ​មានការ​ធ្វើដំណើរ​ស្រួល​ដោយ​គ្មាន​ចង្អៀត​នោះទេ ភ្ញៀវ​ទាំងនោះ​20141119_103125

បានលើកឡើង​ទៀតថា គ្រាន់តែ​ក្នុងអំឡុង​រយះពេល​២​ខែ​កន្លងទៅនេះ ភាពរ​ញេ​រ​ញៃ ត្រូវបាន​កើតឡើង​ជាប​ន្ត​បន្ទាប់​ទៅលើ​ស្ពាន​អន្តរជាតិ ហើយ​គេ​មិនឃើញ មាន​មន្ត្រី​ស្នាក់ការ​ច្រកទ្វារ​ចាត់វិធានការ​នោះឡើយ ក្រុម​ភ្ញៀវ​ដ៏​ដែល​បាន​សំណូមពរ ដល់​អស់លោក​ចៅហ្វាយខេត្ត និង​អស់លោក​ថ្នាក់​អន្តរក្រសួង​ទេសចរ​ណ៏​មេត្តាជួយ​មើល​ភាពរ​ញេ​រ​ញៃ​នៅលើ​ស្ពាន​អន្តរជាតិ​នោះ​ផង ពុំ​នោះទេ​ពួកគាត់​ពិតជា​មានការ​លំបាក​ទាក់ទិន​ទៅ​និង​ក្រុម​អ្នកសុំទាន ចាប់ទាញ​អាវ​ទាញ​ខោ​ពួកគាត់ ដើម្បីអោយ​ដាក់​លុយ​អោយគេ ក្នុង​មួក​រឺ​ចាន ទើប​គេ​អនុញ្ញាតអោយ​ទៅមុខ​បន្តទៀត ។​​20141119_103045

មន្ត្រីប៉ូលិស​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដែល​ឈរជើង​នៅ​ទីនោះ ក៏បាន​រអ៊ូ​ប្រាប់​អ្នកកាសែត​ដែរ​ថា រឿង​អ្នកលក់​និង​អ្នកសុំទាន ពួកគាត់​ដេញ​រាល់ថ្ងៃ​មើលទៅ​មិន​ខុសពី​ការ​វាយ​ចក​នោះទេ​ជាពិសេស​គឺ​អ្នកលក់​តែម្តង រាល់​ពេលដែល​សមត្ថកិច្ច​ចុះទៅ​ដេញ​ពួកគេ​តែងតែ​យកឈ្មោះ​លោក​នេះ​រឺ​លោក​នោះ មក​គំរាម​សមត្ថកិច្ច​វិញ ហើយក៏​មានពេលខ្លះ​អ្នកសុំទាន​មួយចំនួន​ក៏បាន​ជេរប្រមាទ​មកលើ​សមត្ថ​កិច្ច​ជាប្រចាំ​ទៀតផង តើ​អោយ​សមត្ថកិច្ច​ធ្វើ​បែបណា​ទៅ​ទើប​ងាយស្រួល​ទាំងសងខាង​នោះ ៕​