​(​មន្ត្រីនគរបាល​ពាក់​ស​ក្តិ​៣​ម្នាក់​នៅ​ស្រុក​ស្វាយទាប​ផឹកស្រា​ស្រវឹង​ជិះ​ម៉ូតូ​ដួល​បោក​ក្បាល​រងរបួស​ធ្ងន់​ប​ញ្ជួ​ន​ទៅ​ប្រទេស​វៀតណាម​

0

)​ខេត្តស្វាយរៀង​:​មន្ត្រីនគរបាល​ម្នាក់​ពាក់​សក្តិ​៣​ម្នាក់​រងរបួស​ធ្ងន់​ដោយសារ​ស្រវឹងស្រា​ជិះ​ម៉ូតូ​ដួល​បោក​អូស​ជាង​១៥​ម៉ែត្រ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៤:៣០​នាទី​ល្ងាច​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៤​ស្ថិតនៅ​ភូមិ ព្រៃ​ឈើទាល ឃុំ ប្រសូត្រ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង

បើតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា​៖​ជនរងគ្រោះ​បាន​ទៅលេង​ផ្ទះ​មិត្តភក្តិ​នៅ​ភូមិ ព្រៃ​តា​យឹ​ង ឃុំ ប្រសូត្រ ស្រុក ស្វាយទាប ហើយ​ផឹកស្រា​ដល់​ស្រវឹង​ក៏​ត្រឡប់មកផ្ទះ​វិញ​លុះដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ធ្លាក់​ជង្ហុក​ដួល​បោក​ក្បាល​ហូ​ឈាម​ពេញ​មុខគួរ​ឲ្យ​ញាក់សាច់​។20141118_175547

ប្រភព​ខាងលើ​បន្តទៀតថា​៖​មុនពេល​កើតហេតុ​គេ​បុរស​ម្នាក់​ជា​មន្ត្រីនគរបាល​ពាក់​ស​ក្តិ​៣​នៅ​ស្រុក​ស្វាយទាប​បើកបរ​ក្នុង​សភាព​ស្រវឹង​ជោគ​បើកបរ​ក្នុង​ល្បឿន​លឿន​ក៏​ធ្លាក់​ជង្ហុក​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ហូ​ឈាម​និង​ក្អួត​ចេញឈាម​សន្លប់​ស្តូកស្តឹង​។​បើតាម​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា​៖​ជនរងគ្រោះ​មានឈ្មោះ ស្រី នឿន ភេទ​ប្រុស​អាយុ ប្រហែល​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ បន្ទាយ ឃុំ​ក​ន្តៀ​ង​រាយ​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​មុខរបរ​ជា​មន្ត្រីនគរបាល​នៅ​ស្រុក​20141118_175612

ស្វាយទាប​ជិះ​ម៉ូតូ សេ​១២៥ ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BI 2923​មាន​ប្រពន្ធ​ឈ្មោះ​ឥន​សំអឿន អាយុ​៤៣​ឆ្នាំ​ក្រោយពេល​កើតហេតុ​ត្រូវបាន​អ្នកឃើញ​ហេតុ​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​និង​ក្រុមគ្រួសារ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្តស្វាយរៀង​ប៉ុន្តែ​សភាព​ធ្ងន់ធ្ងរ​ពេក​ក៏​ប​ញ្ជួ​ន​បន្តទៅ​ប្រទេស​វៀតណាម​ដើម្បី​ធ្វើការ​សង្គ្រោះ​៕​