កំពង់ឆ្នាំង៖ រយៈពេល១ឆ្នាំមនុស្ស១០៣នាក់បានស្លាប់ និង៤៥៦នាក់បានរងរបួសធ្ងន់និងស្រាលដោយ គ្រោះថ្នាក់ចរាចរណ៏កើតឡើងចំនួន២៣០លើក ដោយគិតពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ដល់ថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០១៤។ទូរលេខខាងលើនេះគឺជាទូរលេខក្នុងរបាយការណ៍បូកសរុបប្រចាំឆ្នាំ
២០១៤របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។ គ្រោះថ្នាក់ចរាចរណ៏ក្នុងឆ្នាំនេះបានកើតឡើងចំនួន២៣០លើក ដែលឆ្នាំចាស់កើតឡើងតែ១៧៨ លើក គឺឆ្នាំ២០១៤នេះកើនជាងឆ្នាំចាស់៥២លើក។
ក្នុងឆ្នាំ២០១៤នេះបានបង្កអោយមនុស្ស ស្លាប់១០៣នា ក់ (ឆ្នាំចាស់៨២នាក់) ស្រី១៦នាក់ របួសមនុស្សសរុប៤៥៦នាក់ (ឆ្នាំចាស់៣៤៧នាក់)ក្នុងនោះរងរបួសធ្ងន់ ២១៧នាក់(ឆ្នាំចាស់១៧២នាក់)ស្រី៨០នាក់រងរបួសស្រាល២៣៩នាក់ (ស្រី៧៧នាក់)។ បង្កអោយខូចខាតរថយន្តចំនួន១០១គ្រឿង(ធ្ងន់៣៥គ្រឿង) ខូចខាតម៉ូតូ២៤៧គ្រឿង(ធ្ងន់៦៩គ្រឿ ង)ខូចខាតគោយន្ត១០គ្រឿង (ធ្ងន់២គ្រឿង) ខូចខាតកង់៦គ្រឿង(ធ្ងន់១ គ្រឿង) បាក់ស្លាកគណៈបក្ស១ បាក់របងស៊ីម៉ង់ដ៏និងក្លោងទ្វារប្រវែង៣០ម៉ែត្រ បាក់ស្ពានថ្មប្រវែង៥គុណ២,៣៥ ម៉ែត្រ បាក់បង្គោលភ្លើង ១ដើមនិងងាប់ជ្រូក៦ក្បាល។
គ្រោះថ្នាក់ចរាចរណ៏ខាងលើបានកើតឡើងនៅលើផ្លូវជាតិលេខ៥ចំនួន១១៩លើកលើផ្លូវលេខ៥៣ ចំនួន១៧លើក លើផ្លូវលេខ៥៣A ចំនួន២លើក លើផ្លូវ៥២A ចំនួន១លើក លើផ្លូវលេខ១៥០ចំនួន៣លើក លើផ្លូវលេខ១៥០A ចំនួន២លើក ផ្លូវលេខ១៥០ចំនួន ១លើក ផ្លូវលេខ១៥៣ចំនួន៥លើក លើផ្លូវលេខ ១៥៣Aចំនួន៥លើក លើផ្លូវក្នុងខេត្ត ៣៤លើក និង នៅលើផ្លូវក្រាលគ្រួសក្រហមចំនួន៤១លើក។ . គ្រោះថ្នាក់នេះបានកើតឡើងនៅស្រុកសាមគ្គីមានជ័យចំនួន៣៧ករណី , ស្រុកកំពង់ត្រឡាច ៤៥ ករណី, ស្រុករលាប្អៀរ ៤៥ករណី, ក្រុងកំពង់ឆ្នាំង ៣២ករណី ស្រុកបរិបូណ៌ ២៤ ករណី, ស្រុកទឹកផុស ២០ករណី និងស្រុកកំពង់លែង៥ករណី។
សមត្ថកិច្ចបានស្រាវជ្រាវដឹងថា៖គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបង្កឡើងដោយសារមនុស្សមាន. បើកបរហួសល្បឿនកំណត់៧៨ករណី , បើកបរមិនគោរពសិទ្ឋអទ្ឋិភាព៥២ករណី , ប្តូរគន្លងឆ្វេងស្តាំមិន ប្រយត្ន័ ២១ករណី , ជែងក្នុងស្ថានភាពគ្រោះថ្នាក់២៥ករណី , បញ្ហាសុខភាព(ងោក)៦ករណី កំហុសភ្លើង ហ្វា១ករណី និងបើកបរក្នុងស្ថានភាពស្រវឹង៣២ករណី។កត្តាយានយន្តគ្មានភ្លើងបំភ្លឺ៥ករណី , ខូចប្រពន្ធ័ ហ្វ្រាំង២ករណី ,ផ្ទុះនិងដាច់កង់ ៤ករណី និងជាប់កុងកូយរ៉ឺម៉ក១ករណី។ កត្តាផ្លូវមាន. ស្ពានទ្រុត ទ្រោម១ ករណី ផ្លូវក្រឡុក១ករណី និងផ្លូវរអិល១ករណី។
ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ដែលនៅតែជាបញ្ហាប្រឈមបណ្តាលអោយមនុស្សស្លាប់និង របួសជារៀងរាល់ថ្ងៃ នៅក្នុងវេទិកាប្រជុំនានាក្នុងខេត្ត លោក ឈួរ ចន្ទ័ឌឿនអភិបាលខេត្តកំពង់ឆ្នាំងបាន អំពាវដល់អ្នកបើកបរយានយន្ត និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៏ផ្លូវគោកអោយបា នខ្ជាប់ខ្ជួន កុំបើកហួសល្បឿនកំណត់, កុំបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ , ត្រូវគោរពសិទ្ឋអទ្ឋិភាពបើស្រ វឹងសូមកុំបើកបរ និងសូមអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវចូលរួមគោរពស្លាកសញ្ញាចរាចរណ៏ គំនូសចរាចរណ៏លើ ទ្រូងផ្លូវ ត្រូវចេះអធ្យាស្រ័យ និងយោគយល់គ្នាក្នុងពេលបើកបរ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និងពាក់មួកសុវត្ថិភាពអោយបានជាប់ជានិច្ចក្នុងពេលបើកបរ ទើបអាចទប់ស្កាត់ការមានគ្រោះថ្នាក់ធ្ងន់ធ្ងរ និងអាយុជីវិតបាន៕