សិប្បកម្ម​ដុះ​ស្លែ​ស្ថិត​ក្នុងព្រៃ​ឡង់​ត៍​ត្រូវបាន​លោក សាយ ណូ រ៉ា ព្រះរាជអាជ្ញារង​ដឹកនាំ​កំលាំង​បង្ក្រាប​

0

​កំពង់ធំៈ ក្រោយពី​ទូរទស្សន៍ និង​សារពត៌មាន​ក្នុងស្រុក​បានធ្វើការ​ចុះផ្សាយ ពី​សិប្បកម្ម​ដុះ​ស្លែរ​ដែល​ហ៊ាន​ដាក់​ទីតាំង​ស្ថិតនៅ​ក្នុងព្រៃ​ឡង់​ត៍ ត្រង់ចំនុច​ខាងលិច​អូ​ឡង់​ត៍ ឃុំ​ដងកាំបិត ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ត្រូវបាន​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ធំ បញ្ជារ​ឲ្យ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង ដឹកនាំ​កម្លាំង ចុះបង្ក្រាប​នៅ​ថ្ងៃទី ១៩ ខែ វិឆ្ឆិកា ឆ្នាំ ២០១៤ ។​Image18
​កម្លាំង​សហប្រតិបត្តិការ​ចុះបង្ក្រាប​សិប្បកម្ម​ស្ថិតនៅ​ក្នុងព្រៃ​ឡង់​ត៍​នេះ ដោយមាន​ការចូលរួម​ពី​សំណាក់​លោក វរៈសេនីយ៍ទោ អ៊ួ​ង ម៉ូ​លី អធិការ​ស្រុក​សណ្តាន់​និង​កម្លាំង​នគរបាល​ខេត្ត ព្រមទាំង​មន្ត្រី​ក្រោម​ឳ​វាទ​សរុប ១២​នាក់ លោក អនុសេនីយ៍ទោ អៀន ចិន ព្រមទាំង​កម្លាំង​ចំណុះ​ឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ អង្គភាព​វរៈ​សេនា​តូច​លេខ​១​ចំនួន​១១ នាក់ និង កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សណ្តាន់ ដឹកនាំ​ដោយ​លោក អនុសេនីយ៍ឯក អៀង អាង និង​មន្ត្រី​ចំនួន ៥​នាក់​និង​លោក សៅ វ​ណ្ណី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ និង​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់ កម្លាំង​សរុប​មាន ៣៥​នាក់ ។​Image21
​សកម្មភាព​នៃ​កា​បង្ក្រាប​រោង​សិប្បកម្ម ដែល​បាន​លួចលាក់​ធ្វើ​សកម្មភាព​ខុសច្បាប់ ស្ថិតនៅ​ក្នុងព្រៃ​ឡង់​ត៍ លោក ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ បានធ្វើការ​ឃាត់ខ្លួន​ម្ចាស់​សិប្បកម្ម​ចំនួន ២​នាក់ ទី​១ ឈ្មោះ អ្នកស្រី យិន ណាត ភេទ ស្រី រស់នៅ​ខេត្តកំពង់ចាម បច្ចុប្បន្ន​បាន​បើក​សិប្បកម្ម​ខុសច្បាប់​នៅ​ទីតាំង​ខាងលើ ទី​២ ឈ្មោះ​.. យិ​ម ភា​រុន ភេទ ស្រី ត្រូវជា​ប្រព​ន្ឋ​លោក ឆេង រស់នៅ​ខេត្តព្រៃវែង​។Image28
​ចំណែក​សកម្មភាព​នៃ​ការចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​ខាងលើ ដោយសារតែ​ចម្ងាយ​ផ្លូវ ឆ្ងាយ​ពី​ទី​រួម​ខេត្តកំពង់ធំ ប្រមាណ​១៦០ គ​.​ម និង​ផ្លូវ​មានការ​ពិបាក​ក្នុងការ​ធ្វើដំណើរ ជាហេតុ​បណ្តាល​ឲ្យ​សកម្មភាព​បង្ក្រាប មិនអាច​រឹបអូស​ម៉ាស៊ីន និង​វត្ថុតាង​មួយចំនួន ដោយសារតែ​ម្ចាស់​សិប្បកម្ម​ដឹងខ្លួន​ទាន់ ក៏បាន​នាំ​កម្មករ​ដឹក ម៉ាស៊ីន និង​សម្ភារៈ​សិប្បកម្ម​ចេញពី​ទីតាំង​សិប្បកម្ម មុនពេល​សមត្ថកិច្ច​ចូលទៅ​ដល់ ។​Image24
​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង ព្រមទាំង​កម្លាំង​សហការ​ទាំងអស់ បាន​ខិតខំ​យ៉ាង​យកចិត្តទុកដាក់ ក្នុង ការចុះ​រុករក​ក្នុងព្រៃ​ដើម្បី​ស្រាវជ្រាវ​រក​វត្ថុតាង​ដែល​ម្ចាស់​សិប្បកម្ម​នាំយកទៅ​លាក់ទុក​ក្នុងព្រៃ​បាន​ចំនួន ២​កន្លែង​ផងដែរ សម្រាប់​វត្ថុតាង​មាន​ឈើ​ប្រមាណ​ជាង ៤​ម៉ែត្រគូប ត្រូវបាន​លោក សៅ វ​ណ្ណី នាយផ្នែក​រដ្ឋបាល​ព្រៃ ឈើ​សណ្តាន់ នាំយក​Image29

រថយន្តបុក​សឺរ ដឹក​យកមក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ រីឯ​រោង​សិប្បកម្ម ត្រូវបាន​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង បញ្ជារ​ឲ្យ​ធ្វើ​ការរុះ​រើចេញ ក្នុងនោះដែរ​លោក​បានបញ្ជាក់​ថា ទីតាំង​នេះ​មិនអាច​បណ្តោយ​ឲ្យ​មាន​ការធ្វើ​សិប្បកម្ម​នោះទេ ដោយសារតែ​ជា​គំរូ​អាក្រក់​ដល់​ប្រជាពលរដ្ឋ​ឯទៀត ក្នុងការ​ចូលមក​រុក​រា​ន្ទ​ព្រៃឈើ​ដោយ​ខុសច្បាប​។

ដោយ ប៊ុន រដ្ឋាImage32 Image31 Image30