នារី​ម្នាក់​បើករថយន្ត​បា​ឡែ​ន​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង បណ្តាលឱ្យ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​រងរបួស​បាក់ជើង

0

​ស្ត្រី​ម្នាក់​បាន​រងរបួស​បាក់​ជើ​ក​ខាងឆ្វេង ត្រូវបាន​រថយន្ត​សាមុយ របស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរ​ភ្លាមៗ ដោយសារតែ​នារី​ម្នាក់ បើករថយន្ត​តូយ៉ូតា កា​មេ​រី​បា​ឡេ​ន មួយគ្រឿង ក្នុង​ល្បឿន​យ៉ាង​លឿន ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង

កាលពី​វេលា​ម៉ោង​៩​នឹង​២០​នាទី​ព្រឹក ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវ​លេខ​៣៦០ កែង​នឹង​ផ្លូវ​លេខ​៥១ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ។ ​7

​យោងតាម​ប្រភព​ពត៌មាន ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ស្ត្រី​វ័យ​ចំណាស់​ខាងលើ ជិះ​ម៉ូតូឌុប​មួយគ្រឿង ពណ៍​ក្រហម ម៉ាក វ៉េវ​អាល់​ហ្វា ពាក់​ស្លាក​លេខ ភ្នំពេញ​1F-2003 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៥១ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​កែង​ផ្លូវ​លេខ​៣៦០ ដែលជា​ផ្លូវបែក​ជា​៤​នោះ ស្រាប់​តែមាន​រថយន្ត​តូយ៉ូតា​កា​មេ​រី​បា​ឡែ​ន ពណ៍​ស្ករ​មួយគ្រឿង គ្មាន​ស្លាក​5

លេខ បើកបរ​ដោយ​នារី​ម្នាក់​តាម​បណ្តោយ​ផ្លូវ​លេខ​៣៦០ ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក​ម៉ូតូ បណ្តាលឱ្យ​ស្ត្រី​វ័យ​ចំណាស់ រងរបួស​បាក់ជើង​ខាងឆ្វេង ត្រូវបាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ សូ​វៀត ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ។4

​ ​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ធ្វើការ​អន្តរាគមន៍​ភ្លាមៗ និង​បាន​សហកា​ជាមួយ​ជំ នា​ញ ចុះ​ធ្វើការ​វាស់វែង យក​មធ្យោបាយ​ធ្វើដំណើរ​ទាំង​២​គ្រឿង ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌចំការមន រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ។3

​គួរបញ្ជាក់​ផងដែរ​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្កឡើង​ដោយសារ​នារី បើករថយន្ត ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន ទើប​បង្ក​ឱ្យ​គ្រោះថ្នាក់​ដូច្នេះ ៕2