អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះករណីវាយប្រហារទៅលើព្រះវិហារសាសនាក្នុងតំបន់ភាគខាង លិចក្រុងយ៉េរ៊ូសាឡឹម ដែលបានសម្លាប់មនុស្ស ៥ នាក់ និង ជាច្រើននាក់ទៀត បានទទួលរងរបួសនៅក្នុងសប្តាហ៏នេះ ។
នៅក្នុងសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងរគ្រោះ ក្នុងករណីវាយប្រហារខាង លើ លោក បាន គីមូន បានធ្វើការបញ្ជាក់ថា ការវាយប្រហារទៅលើតំបន់សាស នាក្នុងក្រុងយ៉េរ៊ូសាឡឹម និង តំបន់ វេស ប៊េង នាពេលនេះ គឺជាបញ្ហាថ្មីមួយទៀត ដែលនឹងរុញច្រានអោយវិបត្តិក្នុងតំបន់ កាន់តែធ្លាក់ចូលក្នុងសភាពដុនដាប ។
ជាងនេះទៅទៀត អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានធ្វើការអំពាវនាវជាបន្ទាន់អោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចាត់វិធានការដោះស្រាយដោយសន្តិ វិធី ដើម្បីគ្រប់គ្រងស្ថានការណ៏កុំអោយឈានទៅរកការប្រឈមមុខដាក់គ្នាដោយ ហឹង្សាក្នុងទ្រង់ទ្រាយធំសារជាថ្មីម្តងទៀត ។