ស្ទាវ​ឡើងក​៩​នាក់​រៀប​ផែន​ការចាប់​នារី​៣​នាក់​រំលោភ ២​នាក់​រួចខ្លួន ម្នាក់​ក្លាយជា​ចំណី​តណ្ហា​របស់​ក្រុម​ជន​ល្មោភកាម

0

ខេត្តកំពង់ឆ្នាំង​ កាលពី​វេលា​ម៉ោង​ជិត​៨​យប់ ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៤​នារី​ម្នាក់​ក្នុងចំណោម​គ្នា​៣ ត្រូវបាន​ក្រុមស្ទាវ​ចំនួន​៨​នាក់​ក្នុងចំណោម​បក្ខពួក​៩​នាក់ ធ្វើ​សកម្មភាព​ចាប់រំលោភ​ម្តងម្នាក់ៗ រហូត​បានសម្រេច នៅ​ចំណុច​ព្រៃ​មួយកន្លែង​ក្បែរ​មាត់បឹង​ចាន់​គៀត ក្នុង​ឃុំ​អូរឫស្សី ស្រុក​

កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។​ ​ជនសង្ស័យ​ទាំង​៩​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​យប់​ថ្ងៃទី​១៩ និង​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ​មាន ៖ ១-​ឈ្មោះ​ម៉ាត់ អែល អាយុ​២៥​ឆ្នាំ​, ២-​ឈ្មោះ​លី សូម អាយុ​២៣​ឆ្នាំ​, ៣-​ឈ្មោះ​សា អែល អាយុ​១៩​ឆ្នាំ​, ៤-​ឈ្មោះ លី ឃា​ក់ អាយុ​១៨​ឆ្នាំ​, ៥-​ឈ្មោះ ទិ​ត្យ ប៉ូ ហៅ​សា អាយុ​២០​ឆ្នាំ​, ៦-​ឈ្មោះ​លី វ៉ាន់​នី អាយុ​២០​ឆ្នាំ​,៧-​ឈ្មោះ​ហ៊ឹម ទិ​ត្យ អាយុ​២១​ឆ្នាំ​, ៨-​ឈ្មោះ​លី ស៊ីម អាយុ​១៩​ឆ្នាំ និង​៩-​ឈ្មោះ​សុខ អែល អាយុ​២០​ឆ្នាំ ជនសង្ស័យ​ទាំង​៩​នាក់​នេះ​ជា​ខ្មែរឥស្លាម មាន​ទីលំនៅ​ក្នុងភូមិ​ឧកញ៉ា​ប៉ាង ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។​​ok2rtjde

លោក ហ៊ុល វាសនា អធិការនគរបាល​ស្រុក​កំពង់ត្រឡាច បានអោយដឹងថា នារី​រងគ្រោះ​ទាំង​៣​នាក់ ជា​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​ឧកញ៉ា​ប៉ាង ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។​  នៅ​ល្ងាច​ថ្ងៃកើតហេតុ ជនសង្ស័យ​បាន​ទូរស័ព្ទ​ទៅ​នារី​រងគ្រោះ ដោយ​កុហកថា ទៅ​ហូប​បង្អែម​នៅ​ឧដុង្គ ប៉ុន្តែ​ពេល​ជនសង្ស័យ​បាន​ឌុប​នារី​ទាំងនោះ​ទៅ​ឯ​កំពង់ត្រឡាច​ក្រោម​វិញ មិនបាន​ទៅ​ហូប​បង្អែម​ទេ ហើយ​បានរៀបចំ​ផឹកស៊ី​នៅ​ទីនោះ ។

ក្រោយពី​បាន​ជុំគ្នា​ផឹក ហើយ ក្រុម​ជនសង្ស័យ​បានអូសបន្លាយ​ពេល​ផឹកស៊ី​រហូតដល់​យប់​ទើប​ត្រឡប់មកវិញ ។​ ​នៅពេល​មកដល់​កណ្តាល​ផ្លូវ ក្រុម​ជនសង្ស័យ​ដែលជា​ក្មេងស្ទាវ​ទាំងនោះ​បានធ្វើ​សកម្មភាព ចាប់រំលោភ​នារី​រងគ្រោះ​តែម្តង ។ ប៉ុន្តែ​ក្នុងចំណោម​នារី​រងគ្រោះ​ទាំងនោះ មាន​នារី​២​នាក់ បាន​រត់គេចខ្លួន​រួច  ​ដោយឡែក នារី​រងគ្រោះ​ម្នាក់ទៀត ត្រូវបាន​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ចាប់រំលោភ​ម្តងម្នាក់ៗ រហូត​បានសម្រេច នៅក្នុង​ព្រៃ​តាម​ផ្លូវលំ​មួយ ។​​j9c0emdc

នារី​រងគ្រោះ​បានបញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា ក្នុងចំណោម​ជនសង្ស័យ​ទាំង​៩​នាក់ មាន​៨​នាក់​ដែល​រំលោភ​នាង​បានសម្រេច លើកលែងតែ​ជន​ង​សង្ស័យ​ម្នាក់​គត់ ដែល​មិន​បានធ្វើ​សកម្មភាព​រំលោភ​នាង គឺ​ឈ្មោះ លី ឃា​ក់ ។​​ជនសង្ស័យ​ទាំ​៩​នាក់​សមត្ថកិច្ច​កំពុង​សាកសួរ​យក​ចម្លើយ កសាង​សំណុំរឿង​បញ្ជូន​មកកាន់​ស្នងការដ្ឋាន នគរបាល​ខេត្តកំពង់ឆ្នាំង ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី ៕