ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង១និង១៥នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ យុវជនម្នាក់ បានរងរបួសបាក់ជើងខាងឆ្វេង នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុកម៉ូតូ នៅចំណុចផ្លូវបែកជា៤ មុខមន្ទីរសុរិយោដី ខេត្តកំពង់ឆ្នាំង ស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុង
កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ប្រភពពត៌មាន ពីកន្លែងកើតហេតុ បានអោយដឹងថា យុវជនរងរបួសបាក់ជើងខាងឆ្វេង ឈ្មោះ ម៉ី អាយុប្រមាណជាង២០ឆ្នាំ ជិះម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ អត់ស្លាកលេខ ក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់កន្លែងកើតហេតុ ស្រាប់តែមានម៉ូតូសង់កូរ៉េ ពណ៌ក្រហម អត់ស្លាកលេខ ជិះគ្នា៣នាក់ ក៍បុកគ្នាពេញទំហឹងតែម្តង ។
ក្រោយកើតហេតុ ភាគីខាង ម៉ូតូសង់កូរ៉េ បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។ ជនរងគ្រោះ ត្រូវបានសាច់ញាតិ បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំងភ្លាមៗ ផងដែរ ៕