ប្រេសិតពិសេសរបស់ថ្នាក់ដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ចុងអ៊ុន និង រដ្ឋ មន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡារ៉ូស នៅព្រឹកថ្ងៃសុក្រនេះ បានព្រមព្រៀង គ្នាធ្វើឲ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការនយោបាយ និង សេដ្ឋកិច្ច ស្រប ពេលកំពុងជួបការប្រឈមជាមួយនឹងបណ្តាប្រទេស
មន្ត្រីជាន់ខ្ពស់គណបក្សពលករកូរ៉េ លោក ចូ រ្យុង ហែ បានថ្លែងប្រាប់លោកឡា រ៉ូសនៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅក្នុងទីក្រុងម៉ូស្គូថា រូបលោកការរំពឹងទុកជា មុនថា ដំណើរទស្សនកិច្ចរបស់លោកនាពេលនេះ រួមទាំងសារដោយផ្ទាល់របស់ លោក គីម ចុងអ៊ុន ជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីម៉ៀរ ពូទីន នឹងបន្ដ បង្កើននូវចំណងសម្ព័ន្ធភាពរវាងគ្នានឹងគ្នាកាន់តែជិតស្និទ ។
ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសរ៉ុស្ស៊ីបានឆ្លើយតបវិញថា នាពេល ថ្មីៗនេះ ទំនាក់ទំនងស្និទស្នាលរវាងរដ្ឋាភិបាលក្រុងម៊ូសស្គូល និង ព្យុងយ៉ាង នឹង ក្លាយជាវិស័យដ៏មានសារៈសំខាន់នៅក្នុងការបង្កើតស្ថេរភាព នៅក្នុងតំបន់អាស៊ី ភាគឦសាន និង លក្ខខណ្ឌសម្រាប់ការចាប់ផ្ដើមឡើងវិញនៃកិច្ចពិភាក្សា ៦ ភាគី ក្នុងគោលបំណងដើម្បីលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ។