ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នឹងចេញសេចក្តីប្រកាសជា ផ្លូវការពីផែនការកំណែទម្រង់ប្រព័ន្ធអន្តោប្រវេសន៏សហរដ្ឋអាមេរិក នៅសប្តាហ៏ នេះ ក្នុងគោលបំណងពន្លឿនចំណាត់ការរឹតបន្តឹង ក៏ដូចជាជំរុញបន្ថែមគុណភាព ដល់គោលនយោបាយអន្តោប្រវេសន៏ស្របច្បាប់ ។
ក្រុមអ្នកវិភាគនយោបាយសហរដ្ឋអាមេរិកបានរំពឹងទុក្ខថា សេចក្តីប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកដែលត្រូវធ្វើនាពេលនេះ នឹងអាចក្លាយទៅប្រវត្តិ សាស្ត្រថ្មីមួយទៀតនៅក្នុងផែនការណ៏កំណែទម្រង់ប្រព័ន្ធអន្តោប្រវេសន៏ ខណៈ ដែលមានសេចក្តីរាយការណ៏មួយបាន
បញ្ជាក់ថា យ៉ាងហោចណាស់មានជន អន្តោប្រវេសន៏ខុសច្បាប់ប្រមាណជាង ៥ លាននាក់ នឹងត្រូវបានអនុញ្ញាតតាម លក្ខខណ្ឌថ្មីអោយទទួលបានសញ្ជាតិសហរដ្ឋអាមេរិក រួមជាមួយនឹងការផ្តល់ទិដ្ឋា ការថ្មីៗជាច្រើនប្រភេទទៀតផងដែរ ៕