​ថ្នាក់ដឹកនាំ​កំពូល​ជប៉ុន សម្រេច​រំលាយ​សភា​នៅក្នុង​សប្តាហ៍​នេះ ដើម្បី​ត្រៀម​ការ បោះឆ្នោតជាតិ​

0

​ ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ បានរៀបចំ ដើម្បី​ធ្វើការ​រំលាយ​សភា ជាន់​ទាប​នា​ព្រឹក​ថ្ងៃ សុក្រ នេះ សម្រាប់​ឆ្ពោះទៅរក​ការបោះឆ្នោតជាតិ​មួយ ដែល គ្រោង​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី ១៤ ខែ ធ្នូ ខាងមុខនេះ ដើម្បី​ឆ្លើយតប​ទៅនឹង សេចក្ដីសម្រេច​របស់​រូប​លោក ក្នុងការ​

បង្កើន​អត្រាពន្ធ​លើ​ការប្រើប្រាស់​ដល់​ទៅ ១០​ភាគរយ​នៅក្នុង​ខែ មេសា ឆ្នាំ ២០១៧ ផ្ទុយ​ពី​ក្នុង​ខែ តុលា ឆ្នាំ ២០១៥ ដែល គ្រាន់តែ​ជា​គម្រោងការ​បឋម​ប៉ុណ្ណោះ ។​​6

​គោលបំណង​នៃ​ការបោះឆ្នោត​ខាងលើនេះ គឺ​ដើម្បី​មើលឃើញថា​តើ​សាធារណៈ ជន​នឹងមាន​ប្រតិកម្ម​យ៉ាងណា​ទៅលើ​សេចក្ដីសម្រេច ស្ដីពី​អត្រាពន្ធ​ដែល​ត្រូវបាន ធ្វើឡើង ស្របពេល​មានការ​កើនឡើង​នូវ​ភាពទន់ខ្សោយ​របស់​សេដ្ឋកិច្ច​ជប៉ុន និង ការស្ដារ​ឡើងវិញ​នូវ​គោលនយោបាយ ក្នុង​គោលបំណង​បញ្ចប់​វិបត្តិ​អតិផរណា ។​​3

​ប៉ុន្ដែ​បណ្ដា​សាធារណជន​ជាច្រើន​នៅតែ​បន្ដ​មាន​ចម្ងល់ ថា​តើ​ហេតុអ្វី​លោក អា​បេ ចាំបាច់​ធ្វើការ​រំលាយ​សភា​សម្រាប់​ការបោះឆ្នោតជាតិ​ធ្វើ​អ្វី ទាំង​ដឹងថា ប្រទេស ជប៉ុន​សព្វថ្ងៃ​កំពុង​ជួបប្រទះ​បញ្ហា​យ៉ាងធ្ងន់ធ្ងរ​ទាំង​នៅក្នុង និង ក្រៅប្រទេស ៕452