​ឥទ្ធិពល​ព្យុះ​ទឹកកក​បានសំលាប់​ជីវិត​មនុស្ស ៧ នាក់​នៅ​ភាគ​ឦសាន​សហរដ្ឋអាមេរិក​

0

​ព្យុះ​ទឹកកក​ដ៏​ខ្លាំង​មួយ​កំពុង​បក់បោក​នៅក្នុង​រដ្ឋ New York និង បណ្តា​រដ្ឋ​ជិតខាង​ស្ថិតនៅ​ភាគ​ឦសាន​សហរដ្ឋអាមេរិក ។ គិត​មកដល់ពេលនេះ ទឹកកក​សំឡី​ដ៏​ច្រើន​សន្ធឹកសន្ធាប់​កំពស់ ១៥០ សង់ទីម៉ែត្រ​បាន​គ្របដណ្តប់​លើដី និង ធ្វើ​ឲ្យ មនុស្ស​យ៉ាងហោចណាស់ ៧ នាក់​បាន​ស្លាប់​ក្នុង​

គ្រោះមហន្តរាយ​នេះ ។ បច្ចុប្បន្ន តំបន់​មួយចំនួន​នៅក្នុង​រដ្ឋ New York កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ប្រកាសអាសន្ន ។​6

​ព្យុះ​ទឹកកក​សំឡី​នេះ បាន​ធ្លាក់​ខ្លាំងជាងគេ​នៅ​តំបន់​ជុំវិញ​ទីក្រុង Buffalo រដ្ឋ New York  ​ដោយ​ក្នុង​រយៈពេល​តែ ២៤ ម៉ោង​ប៉ុណ្ណោះ កំពស់​ទឹកកក​បាន​កើនឡើង​ដល់ ១៥០ សង់ទីម៉ែត្រ ។ មាន​រថយន្ត​ប្រមាណ​១៥០​គ្រឿង​បាន​ជាប់គាំង​ជាច្រើន​ម៉ោង​ពុំ​អាច​ទៅមុខ​រួច​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៩០ ស្ថិតនៅតាម​បណ្តោយ​បឹង Érié និង បឹង Ontario ក្បែរ​ព្រំដែន​ប្រទេស​កាណាដា ។5

​អភិបាលរដ្ឋ New York លោក Andrew Cuomo បានសំរេច​ប្រកាស​ដាក់​តំបន់​មួយចំនួន​ស្ថិតក្នុង​ភាព​ប្រកាសអាសន្ន ដោយយោង​ហេតុផល​ថា មាន​មនុស្ស​ប្រមាណ ១ ម៉ឺន​នាក់​ពុំមាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​នៅតាម​លំនៅដ្ឋាន ខណៈ ដែល​សាលារៀន និង ហាង​ទំនិញ​មួយចំនួនធំ​នៅ​តំបន់​នោះ​ត្រូវបាន​បិទទ្វារ ។2

ចំណែកឯ​នៅ​ព្រលានយន្តហោះ​ក្នុង​ទីក្រុង Buffalo ជើងហោះហើរ​ជាច្រើន​ខ្សែ​ត្រូវបាន​លុបចោល​ជា​បណ្តោះអាសន្ន ដើម្បី​បញ្ចៀស​ហេតុ​ការគ្រោះថ្នាក់​ជាយ​ថា ហេតុ ៕​41