ក្រុងប៉ោយប៉ែត៖សមត្ថកិច្ចចម្រុះ ដឹកនាំដោយគយរដ្ឋាករ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានធ្វើសកម្មភាពចាប់ទំនិញគេចពន្ធ ដូចជាទូរស៏ព្ទដៃសេរីថ្មី និងអាយផេត ចំនួន២៦កេសធំ ពីក្រុមជនដែលពូកែគេចពន្ធហើយ យកមកចាត់ការទៅតាមនិតិវិធីច្បាប់ ឯម្ចាស់ទំនិញខាងលើនោះបាន
រត់គេចខ្លួនបាត់ស្រមោលតែម្តង តែទួសជាយ៉ាងណាក៏ដោយមន្ត្រីគយរដ្ឋាករគឺគ្រាន់តែឃាត់ទំនិញដើម្បីប្រមូលចំណូលជូនរដ្ឋតែប៉ុណ្ណោះ។
សូមបញ្ជាក់ដែលថា ហេតុការដូចខាងលើនោះ គឺកើតមាននៅម៉ោង២ ៤០នាទីថ្ងៃទី២១ ខែវិច្ចិការ ឆ្នាំ២០១៤នេះ នៅចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែតតែម្តង ខណះដែលម្ចាស់ទំនិញបាននាំយកទូរ័សព្ទប្រភេទ Samsung galaxy note3 note4 galaxytab s galaxy tab 4 galaxygrend galaxy mega បង្កប់តាមអាគុយក្នុងរទេះចំនួន៣ ហើយគ្រោងលោតឆ័ត្រយកទំនិញទាំងនោះទៅលក់តាមទីផ្សាររនានាក្នុងខេត្តបន្ទាយមានជ័យ សំណាងអាក្រក់បំផុតត្រូវបានសមត្ថកិច្ចគយ បង្គ្រាបបានទាំងអស់តែម្តង។
លោកឈួនហៃ ប្រធានស្នាក់ការគយរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានអោយដឹងថា កន្លងទៅគឺការបង្គ្រាបរាល់ទំនិញគេចពន្ធ គឺមានច្រើនករណីតែមានរូបភាពតូចៗតែប៉ុណ្ណោះ លោកឈួនហៃ បានបញ្ជាក់ទៀតថា ការបង្គ្រាបលើកនេះជាទ្រង់ទ្រាយធំ ដែលមិនធ្លាប់មានកន្លងមក លោកបានបន្តទៀតថា នេះដោយសារតែមានបណ្តាញសម្ងាត់ពិសេសរបស់អង្គភាពខាងលើបានតាមដានប្រមាញ់ រាល់បទល្មើសគេចពន្ធពីក្នុងដីថៃមកកម្ពុជា ទើបកម្លាំងរបស់យើងខាងក្នុងធ្វើសកម្មភាពបង្គ្រាបបានទាំងអស់តែម្តង លោកឈួនហៃ បានបន្តទៀតថា
អ្វីដែលសំខាន់ត៏ទៅទៀតនោះ គឺកម្លាំងចម្រុះនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត កំពុងតែបន្តតាមប្រមាញ់នៅទំនិញគេចពន្ធមួយចំនួនទៀតដែលតែងតែធ្វើសកម្មភាពចេញមកតាមច្រករបៀងកន្លងទៅ ហើយលក់លើទៅផ្សារបានយ៉ាងស្រូលកន្លងទៅ ឥឡូវនេះកម្លាំងសមត្ថកិច្ចតាមព្រំដែនកម្ពុជាថៃ បានបិទច្រករបៀងអស់មូយចំនួនធំ ទើបក្រុមឈ្មួញងាកនាំទំនិញបង្កប់តាមទំនិញក្នុងរទេះហើយលួចនាំមកដល់កម្ពុជារបស់យើង ប៉ុន្តែទីបំផុតគឺយើងត្រូវបង្គ្រាបបាន
ទាំងអស់ លោកឈួនហៃ បានបញ្ជាក់ទៀតថា រាល់ទូរស័ព្ទដៃសេរីថ្មី ដែលចាប់បានលើកនេះ គឺអគ្គះនាយករដ្ឋាននៃគយរដ្ឋាករ ជាអ្នកកំណត់លើតម្លៃពន្ធឯណោះបើទួសជាម្ចា់សកាន់ឯកសារយកមកបញ្ជាក់ក្រោយពេលចាប់រួចហើយគឺវាហួសពេលហើយ លោកបានបន្តទៀតថា ទូរស័ព្ទដែលចាប់បានមកនេះគឺមានចំនួនសរុប៩៩០គ្រឿង ក្នុងនោះមានអាយផេតប្រភេទ galaxy tab s galaxytab4 ចំនួន១២០គ្រឿងផងដែរ ខណះពេលនេះមន្ត្រីគយរដ្ឋាករកំពុងតែរក្សារសំភារះខាងលើនោះ ទុកក្នុងឃ្លាំងងចាំអោយម្ចាស់ចូលខ្លួនមកដោះស្រាយតាមនិតិវិធីច្បាប់៕