ធ្វើ​កាស៊ីណូ​និង​សណ្ឋាគារ​ស្ទើរ​រួច​ទាំងស្រុង​ទៅហើយ ទើប​នាំគ្នា​ចុះ​វាសវែង​កំណត់​ព្រំដី​

0


​ក្រុង​ប៉ោយប៉ែត​៖​ក្រុមមន្ត្រី​នៃ​ភូមិបាល សំណង់​និង​សូ​រិ​យោ​ដី​ខេត្ត បន្ទាយមានជ័យ រួម​ជាមួយនិង​មន្ត្រី​ជំនាញ​របស់​សាលាក្រុង​ប៉ោយប៉ែត និង​ច្រកទ្វារ​អន្តរជាតិ បាន​ឯកភាពគ្នា​ជាមួយនិង​តំណាង​ក្រុមហ៊ុន​កាស៊ីណូ ហូ​លី​ដេ ផា​លេស បាន​ចុះ​វាស់វែង កំណត់​ទីតាំង​ព្រំដី របស់​ទីស្នាក់ការ​

ច្រកទ្វារ​និង​ព្រំដី​របស់​កាស៊ីណូ​អោយបាន​ច្បាស់លាស់ បន្ទាប់ពី​មានការ​បុក​គ្រើ​ស​ចូលមក​ដែនដី​របស់​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​កន្លងទៅ​។​P1010136

​ក្នុង​ការចុះ​វាស់​កំណត់​ព្រំប្រទល់​ដី​នោះ គឺ​កើត​មាននៅ​ម៉ោង​៩ ១០​នាទី​ព្រឹក ថ្ងៃទី​២១ ខែ​វិច្ចិការ​
​ឆ្នាំ​២០១៤​នេះ នៅ​ចំណុច​ទីស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​តែម្តង ខ​ណះ​ដែលមាន​ការភ្ញាក់ផ្អើល​រឿង ក្រុមហ៊ុន​កាស៊ីណូ​ខាងលើ​បាន​បន្ត​ការ​លួច​បុក​គ្រើ​ស​សង់​កាស៊ីណូ​ថ្មី​និង​សណ្ឋាគារ​របស់ខ្លួន រំលោភ​ចូលមក​ដី​ស្នាក់ការ​ច្រកទ្វារ​របស់​រដ្ឋ ជា​បន្តបន្ទាប់​កន្លងទៅ​រហូតមកដល់​ពេលនេះ ជាពិសេស​គឺ​ហេតុ​ការ​នោះ​កើតមាន​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែ​ឆ្នាំ​ដ៏​ដែល ក្រោយមក​ក៏​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ បញ្ជា​អោយ​ដក​គ្រឿង​ចាក់ របស់​កាស៊ីណូ​នោះ​ចេញ​ភ្លាមៗ​តែម្តងទៅ ។​P1010133

​ចំពោះ​សម្តី​របស់​មន្ត្រី​ចម្រុះ​នៃ​គ​ណះ​កម្ម​ការ​ច្រកទ្វារ​អន្តរជាតិ បាន​បញ្ជាក់ថា ការចុះវាស់វែង​កំណត់​ទីតាំង​ដី​សម្រាប់​ស​ម្គ​ល់​ព្រំ​នៃ​ភាគី​ទាំងពីរ​នោះ គឺ​វា​មិន​ខុសពី​ការដែល​សត្វ​គោ​ចូល​ស៊ី​ដំណាំ​ក្នុង​ចំការ​អស់ហើយ ទើប​នាំគ្នា​ផ្អើល​ទៅធ្វើ​របង យ៉ាងណាមិញ ដូចជា​ករណី​ម្ចាស់​កាស៊ីណូ​ហូ​លី​ដេ និង​ទីស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​អឹ​ចឹ​ង ដោយ​ឃើញ​គេ​ធ្វើ​P1010131

សណ្ឋាគារ​និង​កាស៊ីណូ រំលោភ​ចូល​ដី​របស់ខ្លួន​ហើយ​នោះ ទើប​នាំគ្នា​ភ្ញាក់ផ្អើល​ទាញ​ខ្សែ​រវាស់​កំណត់​ទីតាំង​ទាំង​ព្រំដី​តែម្តង មតិ​របស់​មន្ត្រី​ទាំងនោះ​ក៏បាន​លើកឡើង​ទៀតថា ការ​វាស់​ព្រំដី​នា​ព្រឹក​ថ្ងៃទី​២១ ខែ​ឆ្នាំ​ដ៏​ដែល​នោះ គឺ​គេ​រកឃើញថា ខាង​កាស៊ីណូ​បាន​រំលោភ​ធ្វើ​សំណង់​ចូលក្នុង​ដី​របស់​ស្នាក់ការ​រដ្ឋ​មួយចំនួនធំ​ដូចជា នៅ​ជ្រុង​អារ​គារ​ខាងត្បូង​ឈាង​ខាងកើត ចូល​ដី​ស្នាក់ការ​១​ម គុ​គុណ​១៥​ម៉ែត្រ ចំពោះ​ជ្រុង​អគារ​ឈាង​ខាងត្បូង និង​ឈាង​ខាងលិច​ចូល​ដី​ស្នាក់ការ​០​P1010129

ម៉ែត្រ​១៥ រឺ​ឯ​ឈាង​ខាង​លិចទៅ​ទិស​ខាងត្បូង ពី​ជញ្ជាំង​ស្នាក់ការ​ដល់​គ្រើ​ស​ហូ​លី​ដេ មាន​ទំហំ​៥​ម៉ែត្រ​គុណ​និង​២០ ទល់​និង​ដី​ហូ​លី​ដេ​៩​ម៉ែត្រ គុណ​៧០ ឯខាង​លិច​ឈាង​ខាងជើង ចាប់ពី​ជញ្ជាំង​ស្នាក់ការ​ទៅដល់​គ្រើ​ស​ហូ​លី​ដេ មាន​ទំហំ​៥​ម៉ែត្រ គុណ​និង​២០ ទាំងនេះ​គឺជា​ចំណុច​ដែល​គេ​រកឃើញថា ខាង​កាស៊ីណូ​បាន​រំលោភ​លើដី​របស់​ស្នាក់ការ ដូច​មាន​ចំនួន​ខាងលើ​ពិតប្រាកដ​មែន ការសង្ស័យ​របស់​មន្ត្រី​ដ៏​ដែល​នោះ កំពុង​ងើយ​ឆ្ងល់​ថា តើ​អស់លោក​ថ្នាក់​ខាងលើ​មាន​វិធានការ​បែបណា​បន្ទាប់ពី​រកឃើញ​នូវ​កំហុសឆ្គង​របស់​កាស៊ីណូ​នោះ ។​P1010122
​លោក​ឪ​ម ណា​រ៉ាត់ មន្ត្រី​ភូមិបាល​សំណង់​និង​សូ​រិ​យោ​ដី​ខេត្តបន្ទាយមានជ័យ​ដែល​បាន​នាំ​កំលាំង​របស់ខ្លួន ចុះមក​វាសវែង​កំណត់​ទីតាំង​ព្រំ​នោះ បាន​បង្ហើប​អោយដឹងថា ការដោះស្រាយ​រឿង​ម្ចាស់​កាស៊ីណូ​សង់​សំណង់​ចូលមកក្នុង​ដី​របស់​ស្នាក់ការ​ដូច​មាន​ចំនួន​ខាងលើ​នោះ លោក​និង​យក​របាយ​ការ​ណ៏​នេះ​រាយ​ការ​ណ៏​ទៅ​មន្ទី​របស់លោក និង​បន្ត​ទៅសុំ​សេចក្តីសម្រេច​ពី​អភិបាលខេត្ត ដើម្បី​សុំ​គោល​ការសម្រេច ថា​តើ​ត្រូវធ្វើ​បែបណា​ត៏​ទៅមុខទៀត​នោះ ព្រោះ​ពេលនេះ​គឺ​លោក​មិន​ហ៊ាន​កំណត់​ច្បាស់លាស់​ថា ត្រូវធ្វើ​បែបណា​នោះទេ ហើយ​រឿង​ទាំងអស់​ខាងលើនេះ គឺ​វា​ជា​សិទ្ធ​របស់​អាជ្ញាធរខេត្ត​និង​ក្រសួងមហាផ្ទៃ​ឯណោះ​៕​P1010121