​ក្រុមប្រឹក្សាឃុំ​ឆ្នុកទ្រូ​ម្នាក់​កំពុង​បើកកាណូត​សើ​ស​ឈាម​ធ្លាក់​ទឹកទន្លេ​លង់​ស្លាប់​

0

​កំពង់ឆ្នាំង​៖​សមាជិក​ក្រុមប្រឹក្សាឃុំ​ឆ្នុកទ្រូ​ម្នាក់​បាន​លង់ទឹក​ស្លាប់ ខណៈពេលដែល​គាត់​កំ​​ពុង​បើកកាណូត​លើសឈាម​ធ្លាក់ចូល​ទឹកទន្លេ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៤ ចំណុច​កន្ធរ ក្នុងភូមិ​ឆ្នុ​ង​ទ្រូ ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូណ៌​។​​ ​

សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូណ៌​បានអោយដឹងថា​៖​ជនរងគ្រោះ​ខាងលើ ឈ្មោះ ជួ​​ន ទៀង អាយុ​៥៦​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​ឆ្នុកទ្រូ​។​IMG_0005

មុន​ពេ​​ល​កើតហេតុ​រូបគាត់​បាន​បើកកាណូត​បា​ឡា​ម្នាក់ឯង​ចុះទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ចំ​ណុ​ច​កន្ធរ ពេល​កំពុងបើក​កាណូត​សុខៗ ក៏​ស្រាប់តែ​គេ​ឃើញ​គាត់​ដួល​ធ្លាក់​ទឹកទន្លេ ភ្លាម​​នោះ​ប្រជាពលរដ្ឋ នៅ​ចំណុចកើតហេតុ​បាននាំគ្នា​មុជទឹក​រាវរក​។​​IMG_0003

​ក្រោយពី​ប្រជាពលរដ្ឋ​បាននាំគ្នា​មុជ​រក​ជា​១​ម៉ោង​រួចមក នៅ​ម៉ោង​៨​និង​៤៥​នាទី​ទើប​​រក​សព​គាត់​ឃើញ ហើយក៏​បាន​ដឹកបញ្ជូន​មកកាន់​លំនៅដ្ឋាន​។​ក្រុម​គ្រូ​សារ​ជនរងគ្រោះ​​បានអោយ​សមត្ថកិច្ច​ដឹងថា​៖​ជនរងគ្រោះ​មាន​ជម្ងឺលើសឈាម ករណី​ធ្លាក់ទឹក​លង់​ស្លាប់​​នេះ​ត្រូវបាន​ក្រុមគ្រួសារ​អោយដឹងថា​ប្រហែលជា​គាត់​លើសឈាម ទើប​ធ្លាក់​ក្នុង​ទឹកទន្លេ​​លង់​ស្លាប់​បែបនេះ​។​​IMG_0009

​សព​លោក ជួន ទៀង សមាជិក​ក្រុមប្រឹក្សាឃុំ​ឆ្នុកទ្រូ ត្រូវបាន​ក្រុមគ្រួសារ អាជ្ញាធរ​មូ​​ល​ដ្ឋា​ន និង​ប្រជាពលរដ្ឋ​ចូលរួម​ធ្វើ​បុណ្យទាន​យ៉ាង​អ​ធឹ​ក​អធម​តាម​ប្រពៃណី​នៅក្នុង​លំនៅ​​ដ្ឋា​ន​របស់​សព​ភូមិ​ឆ្នុក​ទ្រួ​៕