រថយន្ត​បែន​ដឹក​ដី​បុក​ម៉ូតូ​វេ​វ​ពេញទំហឹង​ជាប់​គ្នា​បុរស​ម្នាក់​រងរបួស​ធ្ងន់​

0

​កំពង់ឆ្នាំង​៖​បុរស​ជា​អ្នក​បើ​ម៉ូតូឌុប​ម្នាក់​បាន​រងរ​បួស​ធ្ងន់ នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្កដោយ​រថយន្ត​បែន​ដឹក​ដី​ចេញពី​ផ្លូវបត់​កែង​មក​បុក​ម៉ូតូ​វេ​វ​ពេញទំហឹង​បណ្តាលអោយ​ម៉ូតូ​និង​រថយន្ត​ជាប់​គ្នា​តែម្តង​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា

ឆ្នាំ​២០១៤ នៅលើ​ផ្លូវ​កៅស៊ូ​ខាងកើត​រោងចក្រ​អឺ​ម​វេ ក្នុងភូមិ​ត្រពាំង​ចិក​សារ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​​ ​DSC08685

លោក ហង្ស ប៊ុន​ហាក់ អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖​ជន​រង​​គ្រោះ​ក្នុងករណីនេះ​ឈ្មោះ ម៉ៅ វិចិត្រ អាយុ​៤៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប រស់នៅក្នុង​ភូមិ​សង្កា ត់​កើតហេតុ​។​ក្នុងពេល​កើតហេតុ​ជនរងគ្រោះ​បាន​បើក​ម៉ូតូ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​​លឿន លុះដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង ពាក់​ស្លាក​លេខ​កំពង់​ឆ្នាំ​​ង ។​DSC08696

ក្នុងពេល​កើតហេតុ​ជនរងគ្រោះ បាន​បើក​ម៉ូតូ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​​លុះដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 3A-1040 បើក​យ៉ាង​លឿន​ចេញពី​ផ្លូវបត់​កែង​ពី​ទិស​ខាងជើង​បត់​ទៅខាង​លិច ក៏បាន​បុក​ម៉ូតូ​វេ​វ​ពណ៌​ក្រហម​អត់​ស្លាក​លេខ​ពេញទំហឹង​តែម្តង បណ្តាលអោយ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់​​និង​ធ្វើអោយ​ម៉ូតូ​និង​រថយន្ត​ជាប់​គ្នា​បេះ​មិន​រួច​។DSC08684

​​ ​ក្រោយពេល​កើតហេតុ​អ្នកបើករថយន្ត​បែន បាន​ទុក​រថយន្ត​ចោល​ចុះ​រត់គេចខ្លួន​បា​​ត់​ស្រមោល​។​ចំណែក​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​តាម​ម៉ូតូឌុប​ទៅកាន់​មន្ទីរ​​ពេទ្យ​ខេត្ត ដើម្បីអោយ​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​ព្យាបាល​។​​ ​ម៉ូតូ​និង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​នាំគ្នា​គាស់​យក​ចេញពី​រថយន្ត ហើយ​ដឹក​យកទៅ​​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​៕DSC08690