កំពង់ឆ្នាំង៖អ្នកជល់មាន៤នាក់ត្រូសមត្ថកិច្ចចាប់ខ្លួននិងដកហូតមាន់បាន២ក្បាល ករណីបង្ក្រាបល្បែងជល់មាន់នេះ បានធ្វើឡើងនៅវេលាម៉ោង១០និង១៥នាទី ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ លោក ញ៉ោក ប៊ុនធី អធិការរងនគរបាលក្រុង
កំពង់ឆ្នាំងបានអោយដឹងថា៖ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានសហការជាមួយសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌ័កំរិតស្រាលខេត្ត ចាប់បានជនញៀនល្បែង
ជល់មាន់ចំនួន៤នាក់ ដែលមាន៖ ១.ឈ្មោះ មួន សុវណ្ណ អាយុ៤៦ឆ្នាំជាម្ចាស់ផ្ទះ ២.ឈ្មោះ កែវ សុផាត អាយុ៥៣ឆ្នាំ រស់នៅភូមិគល់គុប ឃុំស្រែថ្មី ស្រុករលាប្អៀរ៣.ឈ្មោះ ឆាយ ណាង អាយុ៤៦ឆ្នាំ រស់នៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង និង.៤ឈ្មោះសុខ វី អាយុ១៧ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ចំណែកវត្ថុតាងរឹបអូសបានមានមាន់ជល់២ក្បាល។
ជនញៀនល្បែងខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមនិតិវិធី ដើម្បីឆ្លងយោបល់លោកស្នងការនគរបាលខេត្ត និងលោកព្រះអាជ្ញាសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមផ្លូវច្បាប់៕